ព័ត៌មានជាតិ
ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្ដេជ្ញាទាក់ទាញអ្នកវិនិយោគបរទេសឱ្យមករកស៊ីនៅកម្ពុជា
លោក លុយ ដាវីត តំណាងឱ្យឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មការទូតនៅបណ្ដាប្រទេសជាមិត្តនានា បានប្ដេជ្ញាខិតខំទាក់ទាញវិនិយោគិនបរទេសឱ្យបានច្រើន ដើម្បីមកដាក់ទុនវិនិយោគនៅកម្ពុជា។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងនៅចំពោះមុខលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការអបអរសាទរដល់លោកឯកអគ្គរាជទូតនៃកម្ពុជា ទើបតែងតាំងថ្មីទាំង៧រូប ដែលនឹងទៅបំពេញបេសកកម្មការទូតតំណាងឱ្យកម្ពុជាប្រចាំបណ្ដាប្រទេសជាមិត្តនានា នៅពេលខាងមុខ បន្ទាប់ពីទទួលបានការយល់ព្រមពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋម្ចាស់ផ្ទះ។
ក្នុងនាមជាប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បានផ្តាំផ្ញើដល់លោកឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសនានា។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ ដែលជាវិស័យអាទិភាពចម្បងនៃការងារការបរទេស ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌របស់កម្ពុជាដ៏រុងរឿងដល់ពិភពលោក។

បន្ថែមពីលើនេះ លោក សុខ ចិន្តាសោភា ក៏បានសន្យាខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពឱ្យកាន់តែល្អប្រសើរថែមទៀតដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបេសកកម្មការងារជូនជាតិ និងប្រជាជន។
លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាតំណាងឱ្យឯកអគ្គរាជទូតទាំង ៧រូប បានប្តេជ្ញាថា នឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋខ្មែរឱ្យទាន់ពេលវេលា និងទទួលបានសេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងជាពិសេស ខិតខំទាក់ទាញអ្នកវិនិយោគបរទេសឱ្យបានច្រើន ដើម្បីមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មីទាំង៧រូបនេះ រួមមាន លោក លុយ ដាវីត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។ លោក ឡាយ សំកុល ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍។ លោក សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងអ៊ីស្រាអែល មាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា។
ចំណែក លោក ទាន សំណាង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត លោក ហ៊ុលក្រង ផាណង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ លោក ឈាង ធីរ៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវេនី និងប្រទេសអ៊ុយក្រែន និងលោក តាន់ ប៊ុនប៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំស៊ែប៊ី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់