Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌច្បារអំពៅប្រើវិធានការណ៍ក្ដៅចុះចាប់ម៉ូតូដែលចត លើដងផ្លូវ​

បានផុស

នៅ

​ក្រោយពី​ការ​ជូន​ដំណឹង​ជារៀងរាល់ថ្ងៃ ​សុំ​ឲ្យ​នាំគ្នា​រក្សា​ចិញ្ចើមផ្លូវ​កុំរំលោភបំពាន​បង្ក​ឲ្យ​កកស្ទះ​ចរា​ចរណ៍​រាល់​ព្រឹក​ពេក រដ្ឋ​បាលខណ្ឌច្បារអំពៅ​សម្រេច​ប្រើវិធាន​ការណ៍ក្ដៅ ​ចាប់​​លើកម៉ូតូជាច្រើន​គ្រឿង​ដាក់​លើ​រថយន្ត​ដែលចតលើចិញ្ចើមផ្លូវបង្កការកកស្ទះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​យ៉ិន វុធ ចៅសង្កាត់​ច្បារអំពៅ​ទី២​បាន​ប្រាប់​កម្ពុជាថ្មី​ថា នៅ​ព្រឹក​ថ្ងៃទី​១​ ខែ​កុម្ភះ​នេះ​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​សហ​ការណ៍​ជាមួយ​សាលាសង្កាត់​ច្បារអំពៅ​ទី​២​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​លេខ​៣៦៩​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​រហូតដល់​ច្រាំង​បាក់ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​២ ​ដោយ​ក្នុងនោះ​កម្លាំង​អាជ្ញាធរ​បាន​ចាប់​លើកយក​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល​ចត​លើ​ទ្រូងផ្លូវ​បង្ក​ការកកស្ទះ​ចរាចរណ៍​យកទៅ​សាលាខណ្ឌ​ច្បារអំពៅ​ដើម្បី​ធ្វើការ​ផាកពិន័យ​នឹង​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចត​ម៉ូតូ​លើ​ទ្រូងផ្លូវ​ជា​បន្តទៀត​។​

​លោក​យ៉ិន វុ​ធ បានបញ្ជាក់​ថា​ នេះ​គឺជា​ការ​ព្រមាន​ព្រោះ​គ្មាន​ជម្រើស​ដោយសារតែ​ការ​រឹងរូស​ពី​ម្ចាស់​ម៉ូតូ​រួមទាំង​អ្នកលក់ដូរ​លើ​ទ្រូងផ្លូវ​។​

ទាក់ទិន​នឹង​ការចុះ​រៀបចំ​សណ្តាប់​ខាងលើនេះ​ អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ​៣៦៩​ចេញពី​ច្រាំង​បាក់​ឆ្ពោះ​មក​ស្ពាន​ព្រះមុនីវង្ស ​គឺ​ពួកគាត់​នាំគ្នា​រអ៊ូរទាំ​ដោយសារ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​យក​បន្លែ​ផ្លែឈើ​មក​លក់​លើផ្លូវ​ក្បែរ​ច្រកចូល​ផ្សារ​បន្លែ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ពិសេស​អ្នក​ដែល​ចូល​ទិញ​គឺ​នាំគ្នា​ចត​ម៉ូតូ​លើផ្លូវ​។​​ហើយ​បើ​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់​លើផ្លូវ​នេះ​ឲ្យ​បាន​រាល់ថ្ងៃ​ទើប​ធ្វើដំណើ​ឆ្លង​កាត់​បាន​។ ​អ្នកធ្វើ​ដំណើរ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​អ្នកលក់ដូរ​លើផ្លូវ​៣៦៩​ជាបន្ទាន់​។​ បើ​ពុំ​ដូច្នេះ​ទេ​គ្មាន​ផ្លូវ​ធ្វើដំណើរ​ទេ​។​ តូប​ក្នុង​ផ្សារ​មាន​ម៉ា គគោក​បែរ​ជា​មក​លក់លើ​ផ្លូវ​ទៅវិញ​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម