ព័ត៌មានជាតិ
លោក ស សុខា ណែនាំអភិបាលខេត្តសៀមរាប ឱ្យគិតគូរពីសុខទុក្ខពលរដ្ឋ ជាចម្បង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់អភិបាលខេត្តសៀមរាប ដែលទើបចូលកាន់តំណែងធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង។

កំឡុងពិធីប្រគល់តំណែងដល់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជំនួសលោក ទៀ សីហា អតីតអភិបាលខេត្ត ដែលត្រូវទៅកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី០៥ខែកញ្ញានេះ លោក ស សុខា បានបន្តណែនាំឱ្យ អភិបាលខេត្តដែលទើបឡើងកាន់តំណែង ត្រូវមានសាមគ្គីផ្ទៃក្នុង លើការដឹកនាំ គ្រប់គ្រងមន្ទីរ អង្គភាពខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងការងាររដ្ឋបាល មានការទំនាក់ទំនងឲ្យបានល្អជាមួយអង្គការជាតិ អន្តរជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់លើការងារសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ព្រោះខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត។

លោក ស សុខា បានរំលេចថា ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ។

លោកអភិសន្តិបណ្ឌិត ក៏បានកោតសរសើរនូវសមទ្ធិផលដែលលោក ទៀ សីហា ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាតថ្មី ហើយសមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រទេសមានសុខសន្តិភាព ហើយក៏សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។

ក្នុងនោះដែរ លោក ស សុខា បានលើកនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ដើម្បីបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និងធនធានផងដែរ ។

បន្ថែមពីនេះ លោក ស សុខា ក៏បានលើកឡើងអំពីទិដ្ឋភាពច្បាប់ដែលក្រសួងបានរៀបចំដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួនសំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ៕
អត្ថបទដោយ៖ ជុន កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


