Connect with us

ព័ត៌មានជាតិ

បន្ទាន់! ខណៈ​ពេល​នេះ អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​លក់​គ្រឿង​សង្ហារិម​ផ្អើល​ទាំងយប់

បានផុស

នៅ

ភ្នំពេញ ៖ នា​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី​យប់​នេះ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​​ផ្ទះ​លក់​គ្រឿង​សង្ហារិម​មួយ​កន្លែង​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​អគ្គិសនី​។

ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​នៅ​ផ្លូវ​លេខ៣៧១ សង្កាត់​បឹងទំពុនទី២ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះ​បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង។

ប្រភព​បាន​ឲ្យ​ដឹងថា ដោយសារ​តែ​មាន​ផ្សែង​ហុយចេញ​ពី​ផ្ទះ​លក់​គ្រឿង​សង្ហារិម​ដែល​មាន​ឈ្មោះថា “BP គ្រឿងសង្ហារិម” ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍​ ពន្លត់​ ក្នុង​ការ​ពន្លត់​សមត្ថកិច្ច​បាន​ប្រើរថយន្ត​ពន្លត់​អគ្គិភ័យ​តែ​មួយរថយន្ត​គឺ​ប្រើ​ទឹក​សាប៊ូ​បាញ់​ពន្លត់​រលត់​ជា​ស្ថាពរតែម្តង។ ប្រភព​បាន​បន្ត​ថា ករណី​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លងចរន្ត​អគ្គិសនី​ទើប​បណ្ដាល​ឲ្យ​មានអគ្គិភ័យ​បែប​នេះ ចំណែក​ការ​ខូចខាត​គឺ​ឆាបឆេះ​សម្ភារៈ​តិចតួច​ប៉ុណ្ណោះ៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម