ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ខេត្តជាប់ដែនសមុទ្រ
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ។

បន្ទាប់ពីក្រុមការងារ នាយកដ្ឋានជំនាញទាំង១២ បានឡើងរាយការណ៍ជូនអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង បានកត់សម្គាល់ឃើញថា នៅមានចំណុចកង្វះខាតមួយចំនួនដែលត្រូវការបំពេញដល់ការិយាល័យជំនាញ នៃស្នងការខេត្តទាំង៤ រួមមាន៖១.ពង្រឹងសមត្ថភាពមន្ត្រីការិយាល័យជំនាញ ២.ពង្រឹងការចុះត្រួតពិនិត្យ និងដោះស្រាយការងារការិយាល័យជំនាញទាំង១២ ៣.ក្រុមការងារត្រូវធ្វើរបាយការណ៍វាយតម្លៃប្រចាំសប្តាហ៍ ៤.ជំរុញការងារត្រួតពិនិត្យអ្នកបើកបរប្រើប្រាស់សារធាតុញៀន និងការត្រួតពិនិត្យចរាចរណ៍ ៥.ពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ ៦.ពង្រឹងប្រសិទ្ធភាពការងារជំនាញ នៃផែនសន្តិសុខ ៧.យកករណីថ្មីៗបញ្ជូនទៅការិយាល័យជំនាញ ដើម្បីជំរុញឲ្យមានការស្រាវជ្រាវដល់ឫសគល់ ឈានដល់ការបង្ក្រាបមានប្រសិទ្ធភាព៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


