Connect with us

ព័ត៌មានជាតិ

ចុងឆ្នាំ២០២៣នេះ ក្រុងកំពង់ចាម គ្រោងប្រកាស បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

បានផុស

នៅ

របាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជន ខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ខេត្តកំពង់ចាម មានអត្រាគ្រួសារ ដែលមានទឹកស្អាតប្រើប្រាស់ប្រមាណជា ៩៣% ស្មើនឹងប្រជាពលរដ្ឋ ចំនួន ២៦៤.៤២៥គ្រួសារ និងអត្រាគ្របដណ្ដប់ខ្នងផ្ទះ ដែលមានបង្គន់អនាម័យប្រើប្រាស់ ៨៨% ដែលមានចំនួន ១៩១.៣១៧ខ្នងផ្ទះ ។

រូបភាព៖ ឡេក ចាន់ពេជ្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាម មានភូមិដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF មានចំនួន ១៧៧ភូមិ និងឃុំ សង្កាត់ ដែលបានបញ្ចប់ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ចំនួន០៣ឃុំ-សង្កាត់។ នៅចុងឆ្នាំ២០២៣ ខាងមុខនេះ ខាងមន្ទីរ នឹងមានគម្រោងរៀបចំប្រកាសក្រុងកំពង់ចាម ជាក្រុងដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF។

រូបភាព៖ ឡេក ចាន់ពេជ្រ

ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាខិតខំប្រឹងប្រែង ដើម្បីរៀបចំផែនការសកម្មភាពលើវិស័យទឹកស្អាត និងអនាម័យជនបទ ឲ្យបានល្អប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស ការឈានទៅដល់ការដាក់ខេត្តកំពង់ចាម ទៅជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដើម្បីរួមចំណែកសម្រេចបានក្នុងឆ្នាំ២០២៣។ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅសហគមន៍ជនបទ ក្នុងខេត្ត មានលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អ ៩០% និងដល់ឆ្នាំ២០២៥ សម្រេចបាន១០០% ។

រូបភាព៖ ឡេក ចាន់ពេជ្រ

សូមជម្រាបថា គិតមដល់បច្ចុប្បន្ន មានរាជធានី ខេត្ត ចំនួន ៦ មកហើយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបញ្ចប់ទាំងស្រុង ក្នុងការបន្ទោបង់ពាសវាលពាសកាល ODF នេះ៕

រូបភាព៖ ឡេក ចាន់ពេជ្រ
រូបភាព៖ ឡេក ចាន់ពេជ្រ

អត្ថបទ៖  ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម