Connect with us

ព័ត៌មានជាតិ

កម្ពុជា មានស្ថានីយស្រូបទឹកពីបរិយាកាសដំបូងគេ អាចផលិតទឹកស្អាតពី ៨រយលីត្រទៅ ២ពាន់លីត្រ ក្នុងមួយថ្ងៃ

បានផុស

នៅ

កម្ពុជា មានស្ថានីយស្រូបទឹកពីបរិយាកាសដំបូងគេបង្អស់ មានសមត្ថភាពផលិតទឹកស្អាតជាអតិបរមាបាន ៨០០លីត្រ ទៅ ២ ០០០លីត្រ ក្នុងមួយថ្ងៃ ខណៈស្ថានីយនេះមានទីតាំងស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយស្រូបទឹកពីបរិយាកាសហើយបំប្លែងចេញជាទឹកស្អាត ដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជានេះ អាចលេចចេញជារូបរាងក្រោមជំនួយថវិការបស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍។

ក្រៅពីស្ថានីយស្រូបទឹកពីបរិយាសបំលែងទៅជាស្អាតនេះ ក្នុងភូមិសាស្ត្រភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក៏មានអាងត្រងទឹកភ្លៀងសាធារណៈមានចំណុះ ១០ ០០០លីត្រ និងបង្គន់សាធារណៈ ១ខ្នង មាន ៤ បន្ទប់ ដែលរដ្ឋាភិបាល និងដៃគូរឧបត្ថម្ភ បានសាងសង់ឡើងនៅក្នុងបរិវេណមណ្ឌលសុខភាពបឹងនិមល សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

សម្ធិផលទាំងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល។  កំឡុងចុះត្រួតពិនិត្យសមិទ្ធិផលទាំងនេះ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទក៏បានណែនាំមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតត្រូវ បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

លោក ឆាយ ឬទ្ធិសែន ក៏បានឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត សហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ នអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។

បន្ថែមពីនេះ លោកតម្រូវឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំ ប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជា ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

លើសពីនេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ជាចុងក្រោយ លោក ឆាយ ឬទ្ធិសែន ក៏បានដាក់គោលដៅឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពត បង្កើតអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ៕

ដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម