ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី គ្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនៅចុងឆ្នាំ២០២៤
ក្រសួងកិច្ចការនារី គ្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនៅកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៤ខាងមុខ។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រំពឹងថា ក្រោយមជ្ឈមណ្ឌលនេះដំណើរការ នឹងមានស្ត្រីជាសហគ្រិន ចម្លោះពី១០០ ទៅ២០០នាក់ ក្នុងរយៈពេល១ឆ្នាំៗ បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ។

គម្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាទីស្តីការក្រសួង កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្មនៅក្នុងកម្រិតមីក្រូ និងតូចដើម្បីឈានទៅជួយគាំទ្រលើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតជាក្រុមការងារបច្ចេកទេស ដើម្បីសិក្សារៀបចំជាគម្រោង សម្រាប់ឲ្យមានការគាំទ្រពីជប៉ុន ដោយសិក្សាមើលថា តើភាគីជប៉ុនអាចមានផ្នែកណាមួយ ដែលអាចជួយគាំទ្រ។ លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា នេះ ជាគម្រោងថ្មីមួយរបស់ក្រសួងកិច្ចការនារី ហើយជាតម្រូវការចាំបាច់របស់សង្គម ខណៈបច្ចុប្បន្នស្ត្រីដែលជាម្ចាស់អាជីវកម្មកម្រិតតូច និងមីក្រូមានចំនួន ៦១ភាគរយ ដោយភាគច្រើនជាអ្នកលក់ដូរនៅតាមផ្សារ និងតាមផ្លូវផ្សេងៗ ដែលនេះជាចំណុចមួយត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល។

គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីនេះ មានមុខងារ៤សំខាន់ ទី១.ជួយស្ត្រីដែលមានបំណងចង់បង្កើតអាជីវកម្មដំបូង ឲ្យមានកន្លែងសម្រាប់ពួកគាត់បើកអាជីវកម្ម។ ទី២.អ្នកដែលរកស៊ីនៅតាមផ្លូវ ឬតាមផ្សារ មជ្ឈមណ្ឌលជួយបង្រៀនពួកគាត់ អំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍគំនិតឆ្នៃប្រឌិត ដើម្បីឲ្យមានចំណូលច្រើនជាងមុន។ ទី៣.ជួយបង្កើនសេដ្ឋកិច្ចដល់ពួកគាត់ និងទី៤. ជាទីកន្លែងមួយ សម្រាប់ការតាំងពិព័រណ៌ផលិតផល ឬសេវាកម្ម សម្រាប់ស្ត្រី។
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីគុណតម្លៃ និងសមិទ្ធផលនានា ដែលបានសហការគ្នា ប្រមាណ១៦ឆ្នាំកន្លងមក ដែលអង្គការ JICA និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមធ្វើការងារ ពាក់ព័ន្ធនឹងបញ្ហាស្ត្រី៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


