ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិដាក់ចេញវិធានការ៦ចំណុចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន
អគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញនូវវិធានការចំនួន៦ចំណុចដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដើម្បីរួមចំណែកក្នុងការថែរក្សានូវសុខភាពសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ប្រជាជនចិននិងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១,១២,១៣ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី០១ខែកម្ភៈ នេះថា វិធានការទាំង៦ចំណុចនោះរួមមានទី១,ត្រូវយកចិត្តទុកដាក់ស្ដាប់និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈពិសេសឧបាយកលសកម្មភាពបង្កអសន្តិសុខឬការញុះញង់នានាដើម្បីមានវិធានការបង្ការទប់ស្កាត់បំបាត់ប្រសិទ្ធភាពនិងបង្ក្រាបបានទាន់ពេលវេលា។ ទី២,ចាត់វិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមទីវត្តអារាមព្រះវិហារចិនវៀតណាមដូចជាទីសក្ការៈនិងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយល្អប្រសើរ។ ទី៣,ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងលំហូរចរាចរណ៍ដោយត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយការកកស្ទះក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងមានសុវត្ថិភាពទន្ទឹមនឹងនេះត្រូវពង្រឹងកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពចរាចរនិងវិធានការនានាដើម្បីការពារការកកស្ទះចរាចរណ៍។

ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យពិសេសភ្លើងទៀនធូបពេលសែនព្រេនភ្លើងចង្ក្រានចរន្តអគ្គិសនីគ្រឿងឆេះផ្សេងៗព្រមទាំងហាមឃាត់ដាច់ខាតការរដ្ឋានដុតកាំជ្រូចដែលអាចបង្កឱ្យមានអគ្គិភ័យឬបង្កសំឡេងផ្ទុះសំឡេងរំខានផ្សេងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះត្រូវប្រមូលផ្ដុំកម្លាំងនិងមធ្យោបាយប្រចាំការត្រៀមលក្ខណៈចេញអន្តរាគមន៍ពន្លត់និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលបានកើតឡើងជាយថាហេតុ។ ទី៥,បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំពីវិធានការសុខាភិបាលនៅតាមគោលដៅដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋព្រមទាំងត្រៀមកម្លាំងមធ្យោបាយសម្ភារៈដើម្បីបង្ការទប់ស្កាត់និងសង្គ្រោះបានទាន់ពេលវេលា និងទី៦,ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់នឹងការងារផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័សដើម្បីដោះស្រាយសភាពការណ៍ដែលអាចកើតឡើងជាយថាហេតុព្រមទាំងបង្កើនការល្បាតយាមកាមនៅតាមភូមិឃុំសង្កាត់នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនដើម្បីការពារផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានចាកចេញពីលំនៅឋានទៅសួរសុខទុក្ខសាច់ញាតិបងប្អូនឬធ្វើដំណើរកម្សាន្តសប្បាយទៅតាមតំបន់រមណីយដ្ឋាននានា៕
អត្ថបបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


