ព័ត៌មានជាតិ
មន្ត្រីជំនាញជលផលហាមអ្នកនេសាទចូលក្នុងអន្លង់អភិរក្សសត្វផ្សោតទើបកើតថ្មី
កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលស្ថិតនៅអន្លង់ផ្សោតត្បូងខ្លា ចំណុចកន្ទុយកោះជ្រឹម ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដែលមានអាយុកាលប្រមាណជាង២០ថ្ងៃតែប៉ុណ្ណោះ នាយខណ្ឌជលផលហាមអ្នកនេសាទចូលនេសាទអន្លង់អភិរក្សសត្វផ្សោត ប្រជាសហគមន័នេសាទកោះជ្រីម ត្រូវនាំគ្នាបង្កើនការអភិរក្សឱ្យមានប្រសិទ្ធភាព។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តបានបញ្ចាក់ថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់យើងទាំងអស់គ្នាហើយប្រជាសហគមន៍នេសាទ ត្រូវសហការជាមួយមន្ត្រីឆ្នាំ និងអាជ្ញាធរមានសមត្ថកិច្ចបង្កើនការអភិរក្សឱ្យមានប្រសិទ្ធភាព។
លោកបន្តថា៖ កិច្ចការងារនេះយើងត្រូវធ្វើល្បាតឱ្យបានញឹកញាប់ ហាមការធ្វើនេសាទនៅក្នុងតំបន់ស្នូល និងតំបន់រណប ព្រោះសត្វផ្សោតវាធ្វើការបំលាស់ទី ទៅមកនៅខែវស្សា ទឹកឡើងធំ ក្នុងរដូវបិទនេសាទនេះ ហើយប្រសិនបើប្រទះឃើញមានមងសន្ទូច ដាក់ក្នុងតំបន់ហាមឃាត់ទាំងនេះ ត្រូវប្រមូលយកមកបំផ្លាញចោល។

លោក សា ថាន ប្រធានសហគមន៍នេសាទកោះជ្រីម បានបញ្ជាក់ថា៖ ជារៀងរាល់ថ្ងៃប្រជាសហគមន៍បានសហការជាមួយមន្ត្រីឆ្នាំចុះ ធ្វើល្បាតក្នុងមួយថ្ងៃ៣លើក ដើម្បីបង្កើនការការពារកូនសត្វផ្សោតនេះ។
លោកបន្តថា៖ នៅក្នុងរដូវបិទនេសាទផងនិងមានការយល់ដឹងពីប្រជាអ្នកនេសាទផងមិនមានអ្នកទៅដាក់មង ចងសន្ទូចនៅក្នុងតំបន់ហាមឃាត់នោះទេ។

មន្ត្រីអភិរក្សសត្វផ្សោត បានឱ្យដឹងថា កូនផ្សោតកើតថ្មីនេះ ត្រូវបានប្រទះ ឃើញនៅវេលាម៉ោង ១២កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណប្រាំបីក្បាល នៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ផ្សោតត្បូងខ្លា ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្នុងពេលដែលមន្ត្រីក្រុម អង្គការ WWF បានបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។
សូមបញ្ជាក់ថា កូនសត្វផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនសត្វផ្សោតទី៧ដែលក្រុមផ្នែកអភិរក្សរបស់អង្គការ WWF បានធ្វើកំណត់ត្រា ចាប់ពីខែមករារហូតមកទល់ខែកញ្ញានៅក្នុងឆ្នាំ២០២៣ នេះ៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


