ព័ត៌មានជាតិ
មនុស្សជាង ១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣
នៅក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមានឡើងចំនួន២.១២៦លើក បណ្តាលឲ្យមានអ្នកស្លាប់ចំនួន ១.០១៥នាក់ របួសធ្ងន់១.៧៧៥នាក់ របួសស្រាល១.០១៦នាក់ ដែលក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព។

ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៩ភាគរយ។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះ នៅក្នុងខេត្តសៀមរាប ក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ទៅ៧៧ករណី បណ្តាលឲ្យមានអ្នកស្លាប់ ៣៩នាក់ និងរងរបួសធ្ងន់៣៤នាក់។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់គួឲ្យព្រួយបារម្ភ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកម្ពុជាខាតបង់ថវិកាជាតិប្រមាណជាង ៤០០លានដុល្លាអាម៉េរិក ក្នុងមួយឆ្នាំ។ នេះគេនៅមិនទាន់គិតពីផលវិបាកសង្គមនានា ដូចជាការបន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្រ្តីមេម៉ាយ ចាស់ ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ ជាមួយគ្នានោះកាលពីឆ្នាំ២០២២ ខេត្តសៀមរាប ក៏មានគ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ១០៦ករណី និងបណ្តាលឱ្យស្លាប់១០៥នាក់ របួសធ្ងន់៦០នាក់ និងខូចខាតយានយន្តសរុប១៩០គ្រឿង។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កត្តាកំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀត បានបង្កើតឱ្យជាបញ្ហាប្រឈម ដូចជាការកកស្ទះចរាចរណ៍ និងការកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្តោយផ្លូវជាតិសំខាន់ៗ ត្រង់ចំណុចប្រសព្វ បញ្ហានេះបានក្លាយទៅជាក្តីបារម្ភ ដ៏ធំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។

លោក ពិន ប្រាកដ បន្តថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិ សង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

ដូច្នេះការប្រារព្ធយុទ្ធនាការនេះឡើង នៅក្នុងក្រុងសៀមរាប នាឱកាសនេះមាន គោលបំណងសំខាន់បំផុត គឺដើម្បី ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះ ពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចារណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយនូវគ្រោះថ្នាក់ ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ដើម្បី ឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍ តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ចរាចរណ៍ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕
ដោយ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


