ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ទេសចរណ៍ អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់ការផ្សព្វផ្សាយម្ហូបអាហារខ្មែរ
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ សហការជាមួយក្រសួងទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់ការផ្សព្វផ្សាយម្ហូបអាហារខ្មែរដែលមានគ្រឿងផ្សំភាគច្រើនជាឱសថពីធម្មជាតិមានមុខងារជំនួយដល់សុខភាព។

នៅក្នុងពិធីសម្ពោធពិព័រណ៍វិស័យសំណង់វិស្វកម្ម និងពិព័រណ៍វិស័យម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ កញ្ញា លោក គួច បញ្ញាសា រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ សហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងលក្ខណៈពិសេស នៃម្ហូបខ្មែរដែលមានគ្រឿងផ្សំភាគច្រើនជាឱសថពីធម្មជាតិមានមុខងារជាជំនួយដល់សុខភាពស្របតាមយុទ្ធនាការកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារ។

លោករដ្ឋលេខាធិការ បានបន្តថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវបេសកកម្មកសាងបរិស្ថានមានលក្ខណៈអំណោយផលដល់កម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើកការប្រកួតប្រជែងចីរភាព និងបរិយាបន្នឈានទៅសម្រេចចក្ខុវិស័យ ដើម្បីចូលរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់ នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខមួយប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។

លោកបានបន្តទៀតថា ដើម្បីសម្រេចបេសកកម្ម និងចក្ខុវិស័យខាងលើនេះ ក្រសួងបានដាក់ចេញអនុវត្តនូវការបង្កើន ៥ អភិវឌ្ឍន៍ ៣ ដែលជាចំណុចយុទ្ធសាស្ត្រស្នួល ក្នុងនោះបង្កើន ៥ រួមមាន ៖ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងកិត្តិនាមកម្ពុជា, បង្កើនប្រសិទ្ធភាព នៃការផ្សព្វផ្សាយភាពទាក់ទាញ នៃទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ,បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់អ្នកទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, បង្កើនប្រសិទ្ធភាព នៃការអភិវឌ្ឍផលិតផលទេសចរណ៍, និងបង្កើនប្រសិទ្ធភាព នៃការអភិវឌ្ឍធនធានមនុស្ស និងគោលដៅទាក់ទាញទេសចរប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
លោកបានបន្ថែមថា ចំណែកអភិវឌ្ឍន៍ ៣ រួមមាន ៖ អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ,អភិវឌ្ឍន៍បរិវត្តកម្មឌីជីថល ,និងអភិវឌ្ឍន៍ធនធានមនុស្ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


