ព័ត៌មានជាតិ
ប្រកាសផ្លូវការមុននេះ! ទីបំផុតរមណីយដ្ឋានកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅមុននេះបន្តិច អង្គការយូណេស្កូបានប្រកាសដាក់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក។


នៅវេលាម៉ោងជាង ៤ រសៀលម៉ោងនៅព្រះរាជាណាចក្រកម្ពុជា អង្គការយូណេស្កូតាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុងរីយ៉ាតនៃព្រះរាជាណាចក្រអារ៉ាបីសាអូឌីតបានប្រកាសដាក់រមណីយដ្ឋានបុរាណវិទ្យាកោះកេរនៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។


ការប្រកាសបញ្ចូលរមណីយដ្ឋានបុរាណវិទ្យាកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិមួយទៀតរបស់កម្ពុជា។
នៅមុននេះដែរ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក៏បានផ្ញើសារអបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ អង្គការយូណេស្កូ ទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរ និងតម្លៃជាសាកលដ៏លេចធ្លោរបស់ខ្លួន ដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរ និងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


