ព័ត៌មានជាតិ
លោក នេត្រ ភក្រ្ដា៖ ការផ្តល់ងារជាទីប្រឹក្សា គឺជាការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុន
ទីប្រឹក្សាដើរតួនាទីសំខាន់ក្នុងការជួយជូនយោបល់ និងចូលរួមក្នុងការអនុវត្តការងាររបស់ក្រសួងឱ្យសម្រេចបានតាមចក្ខុវិស័យដែលបានកំណត់។ ចក្ខុវិស័យរបស់ក្រសួងព័ត៌មាន គឺជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម និងមានប្រសិទ្ធភាពនិងគុណភាព។ នេះគឺជាការលើកឡើងរបស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសនៃការជួបប្រជុំជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទីប្រឹក្សាក្រសួង គឺជាធនធានមនុស្សប្រកបដោយសក្តានុពល និងពោរពេញដោយបទពិសោធវិជ្ជាជីវៈ ជាកម្លាំងចលករមួយជួយជំរុញការងារឱ្យបានលឿន។

លោក នេត្រ ភក្រ្ដា បានថ្លែងថា ការផ្តល់ងារជាទីប្រឹក្សា គឺជាការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មក បានលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមកពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះ និងជំនាញរបស់លោក អ៊ំ ពូ មីង ដែលមានវ័យចំណាស់ មកឱ្យក្មេង ជំនាន់ ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួងព័ត៌មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត។ លោកបានគួសបញ្ជាក់ថា សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ច ការងារតាំងពីគ្រាលំបាក រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយ ហើយបើសិនជាគាត់មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេ គឺនឹងជួបការលំបាក។ លោករដ្ឋមន្រ្តីបានចាត់ទុកអ៊ំ ពូ មីង អ្នកជំនាន់ដែលនៅមកដល់បច្ចុប្បន្ននេះ គឺជាបេតិកភណ្ឌមនុស្សរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួងព័ត៌មានដែលរស់ ព្រោះក្មេងៗជំនាន់ ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ចការងារខ្លះនោះទេ គ្រាន់តែសួរមតិយោបល់របស់គាត់នោះការងារនឹងដំណើរការទៅលឿន។

លោក នេត្រ ភក្ត្រា បានថ្លែងថា ទីប្រឹក្សាក្រសួងនៃក្រសួងព័ត៌មានមួយភាគធំគឺជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានដែលចូលនិវត្តន៍ ប៉ុន្តែពួកគាត់បានបន្តលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីជួយការងារក្រសួង និងអគ្គនាយកដ្ឋានចំណុះជាពិសេសទីប្រឹក្សាទាំងនេះបានដើរតួនាទីយ៉ាងសំខាន់កាលពីអតីតកាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងតរៀងមកក្នុងនាមជាឃោសនិក និងទាហានផ្នែកការងារសតិអារម្មណ៍។ លោកថ្លែងដោយក្តីមោទនចំពោះតួនាទីដ៏សំខាន់របស់មន្ត្រីចូលនិវត្តន៍ និងមន្ត្រីដែលកំពុងបំពេញកិច្ចការងារទាំងអស់ថា ជាផ្នែកមួយដ៏សំខាន់នៃដំណើររបស់កម្ពុជា ហើយមន្ត្រីនៃក្រសួងព័ត៌មានបានចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ពលរដ្ឋរស់នៅដោយសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង៤៤ឆ្នាំមកនេះ និងបន្តរស់ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ការលះបង់នូវកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ទីប្រឹក្សាមួយចំនួនដែលជាអតីតមន្រ្តីរាជការក្រសួងព័ត៌មានផ្ទាល់ដោយការរួមចំណែករបស់ពួកគាត់បានជួយគាំទ្រយ៉ាងខ្លាំងដល់ការបញ្ចូនព័ត៌មានដែលត្រឹមត្រូវមានគុណភាព និងគ្រប់ទម្រង់ទាំងអស់ទៅកាន់សាធារណជនក្នុងរយៈពេលកន្លងមកនេះ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតែងអប់រំថា រក្សាចាស់បង្កើនថ្មី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអប់រំថា ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។ ក្នុងស្មារតីសាមគ្គីភាពនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវរួមកម្លាំងគ្នាដើម្បីកសាងក្រសួងព័ត៌មានមួយដែលខ្លាំង ហើយទាំងថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា ត្រូវរួមកម្លាំងគ្នាបម្រើប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានពិត ជឿទុកចិត្ត និងលឿនរហ័ស៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


