ព័ត៌មានជាតិ
ក្រសួងព័ត៌មានលុបឈ្មោះមន្ត្រីរាជការ៧រូប ព្រោះមិនចូលធ្វើការ ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា ឱ្យដឹងថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ រដមន្ត្រីក្រសួងព័ត៌មាន ឱ្យដឹងដូច្នេះ នៅក្នុងសិក្ខាសាលាពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន រៀបចំឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា នេះ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បី លើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ និងឆ្នាំ២០៥០។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា៖ «ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ»។

បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មាន មានគោលបំណងប្រែក្លាយខ្លួនទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។

ក្រសួងព័ត៌មាន បានវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងបានកំណត់មុខងារស្នូល និងមុខងាររងរបស់ខ្លួន ស្របតាមអនុសាសន៍នៃមន្ត្រីជំនាញ និងការចង្អុលបង្ហាញរបស់គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះមុខងារទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រោយពីវិភាគមុខងារចប់ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅដល់ការកែសម្រួល និងបំពាក់បន្ថែមមុខងារ ភារកិច្ច ឬរចនាសម្ព័ន្ធចាស់ ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នា ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួន ដែលបានដាក់ចេញក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


