ព័ត៌មានជាតិ
ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានស្តីពីពលកម្មកុមារនៅខេត្តកំពង់ចាម
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។

កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់នេះ ក្រសួងការងារបានពន្យល់ម្ចាស់សិប្បកម្ម និងអាណាព្យាបាល មិនអនុញ្ញាតឱ្យកុមារធ្វើការក្នុងខ្សែច្រវាក់ផលិតកម្មដែលច្បាប់បានហាមឃាត់ ខណៈដែលកុមារជាវ័យសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារតាមរយៈគោលនយោបាយ ២០១៦-២០២៥ និងគោលនយោបាយជាតិនានាដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


