Connect with us

ព័ត៌មានជាតិ

សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ នៅ​ខេត្ត​កែប​ចាប់ពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ

បានផុស

នៅ

កែប ៖ នា​ថ្ងៃ​ទី២៨ ខែកញា ឆ្នាំ​២០២៣​នេះ​ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ និង លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ នៅ​ខេត្ត​កែប​ដើមខែ​ធ្នូ​ឆ្នាំ ២០២៣​នាពេលខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍​ថា ឱ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ក្រៀម​សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី១០ ជុំ​ទី​៣ នៅ​ខេត្ត​កែប​ឆ្នាំនេះ និង​កំណត់​យក​ថ្ងៃ​ប្រារព្ធ​ពិធី​ជា​ផ្លូវការ​គឺ នៅ​ថ្ងៃទី​១​រហូតដល់​ថ្ងៃ​៣ ខែធ្នូ ឆ្នាំ​២០២៣​នាពេលខាងមុខ​។

រៀបចំ​ពិធី​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដ៏​អស្ចារ្យ​សម្រាប់​ខេត្ត​កែប​ដើម្បី​បង្ហាញ​អោយ​ពិភពលោក​បានដឹង​ភាព ជោគជ័យ​របស់​កម្ពុជា នឹងមាន​ការរីកចម្រើន សេដ្ឋកិច្ច សង្គមកិច្ច និង​ធានាបាន​នៅ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ដែល​មកលេង​កំសាន្ដ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្ត​កែប​របស់​យើង​ផងដែរ​។

ក្នុងនោះដែរ លោក សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប បាន​ប្តេជ្ញាចិត្ត ណែនាំ​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ក្នុង​រយៈពេល​ពីរ​ខែ​នេះ ត្រូវ​យកចិត្តទុកដាក់​ខិតខំ ចំពោះ​ការកែលំអ​ឱ្យមាន​សោ​ភ័​ណ្ឌ​ភាព សម្អាត​អនាម័យ​បរិស្ថាន ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ទាំង​កន្លែង​ប្រារព្ធ​ពិធី​  និង​កន្លែង​ផ្សេងៗ​ទៀត ឱ្យ​បាន​សមរម្យ ដូចនេះ​សូម​គ្រប់​មន្ទីរ​ទាំងអស់ សហការ​គ្នា​ធ្វើយ៉ាងណា​ឱ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ទាំង​ការគ្រប់គ្រង​ទុកដាក់​សំរាម កាកសំណល់​រឹងរាវ ក្នុងពេល​រៀបចំ​ព្រឹត្តិការណ៍ និង​ក្រោយពេល​ព្រឹត្តិការណ៍​ចប់​។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍​បានបញ្ជាក់​ឱ្យដឹងថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី ៣​នៅ​ខេត្ត​កែប ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ធំ​ជួយ​លើកស្ទួយ វិស័យ​ទេសចរណ៍​ខេត្ត នឹង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប ម្យ៉ាងទៀត​បុណ្យ​សមុទ្រ​នេះ​នឹង​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យ​ល្បីល្បាញ​សាក​សមជា​តារា​រះ​នា​ទិស​នារ​តី​  ហើយក៏​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ជួយ​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​ខេត្ត​កែប កាន់តែ​រីកចម្រើន​មួយកម្រិត​ទៀត​។

ក្នុង​នោះ​ដែរ​ លោក​បន្ថែម​ថា ​បុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ មានការ​រៀបចំ​កម្មវិធី​ជាច្រើន​ដូចជា រត់ប្រណាំង និង ប្រដាល់​គុណ​ខ្មែរ មហោស្រព​ម្ហូបអាហារ តាំង​ពិព័រណ៍​សមិទ្ធផល​នានា និង​ការ​ប្រគំ​តន្ដ្រី​មហាជន។ល​។

ទោះជា​យ៉ាងណា លោក ទិ​ត ចន្ទ​ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ស្នើ​ឱ្យ​រដ្ឋបាលខេត្ត​កែប និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​គួរ​ពិនិត្យ​រក​កន្លែង​ទីតាំង​ណា​សម្របសម្រួល​ដែល​សាក​សម​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ ហើយ​សូមឱ្យ​ខិតខំ​កៀរគរ​រក​ដៃគូ​ធ្វើ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន និង​គ្រប់​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ត្រៀម​ឱ្យ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ នៅ​ខេត្ត​កែប​បាន​ប្រព្រឹត្ត​ទៅដោយ​ភាព​រលូន​បាន​ជោគជ័យ​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម