ព័ត៌មានជាតិ
ស្រុកចំនួន៣ រងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ
បាត់ដំបង ៖ នៅ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ ស្ថិតក្នុង ខេត្តបាត់ដំបង ទឹកស្ទឹងសង្កែ បានជន់ឡើងយ៉ាងគំហុក រហូតធ្វើឱ្យទឹកស្ទឹងមានកម្ពស់ជិត៤ម៉ែត្រ បណ្តាលឱ្យលិចផ្ទះប្រជាជន និងផ្លូវថ្នល់ សាលារៀន យ៉ាងធ្ងន់ធ្ងរ លើស្រុកចំនួន៣ ដែលមានព្រំប្រទល់ជាប់នឹងដងស្ទឹងសង្កែ។

ការប៉ះពាល់លើ៣ស្រុកគឺ : ក្រុងបាត់ដំបង: លិចផ្ទះចំនួន ៧១២ ខ្នងផ្ទះ និងផ្លូវក្នុងក្រុងលិចស្ទើរទាំងស្រុង ស្រុកបាណន់លើ ០៣ឃុំ ៖ ឃុំបាយដំរាំ លិចថ្នល់ប្រវែង ២៥ ម៉ែត្រ លិចផ្ទះចំនួន ៤២ ខ្នងផ្ទះ។ ឃុំឈើទាលលិចកាត់ផ្លូវ ១៥៧១ ម៉ែត្រ និង លិចផ្លូវលំចំនួន០៦ភូមិ១.ភូមិកំពង់ឆ្លង: លិចផ្លូវលំមាត់ស្ទឹង ប្រវែង ៤៥០ ម៉ែត្រនិងផ្ទះចំនួន ៣៨ ខ្នងផ្ទះ ២.ភូមិកំពង់ស្រម៉លិច ផ្លូវលំ ភូមិប្រវែង ២៥០០ ម៉ែត្រ និងលិចផ្ទះ ៨៨ ខ្នងផ្ទះ ៣.ភូមិឥន្ទជិត លិចផ្លូវ ប្រវែង៣០ម៉ែត្រ ផ្លូវលំក្នុងភូមិ១៧០ ម៉ែត្រ និងលិចផ្ទះចំនួន ១៧ ខ្នងផ្ទះ ៤.ភូមិបត់សាលា លិចផ្លូវលំ មាត់ស្ទឹងប្រវែង ២៥០០ ម៉ែត្រ និងលិចផ្ទះ ៨០ ខ្នងផ្ទះ ៥.ភូមិបាយដំរាំ លិចផ្លូវលំមាត់ស្ទឹង ប្រវែង ៥០០ ម៉ែត្រ ផ្លូវលំក្នុងភូមិ ប្រវែង ៨០០ ម៉ែត្រ និងផ្ទះ ១០០ ខ្នងផ្ទះ ៦.ភូមិចំការស្វាយ លិចផ្លូវមាត់ស្ទឹង ប្រវែង ១០០០ ម៉ែត្រ និងលិចផ្ទះ ៥០ ខ្នងផ្ទះ។ ឃុំចែងមានជ័យទឹកលិចផ្លូវចំណុចស្ពានអូរស្នោរ ស្ថិតក្នុងភូមិដូង ប្រវែង ១០៥ ម៉ែត្រ។

និងស្រុកឯកភ្នំ លើ ០៤ឃុំ គឺ ឃុំព្រែកនរិន្ទលិចផ្លូវកៅស៊ូប្រវែង ២៥០០ ម៉ែត្រ លិចផ្លូវគ្រួសក្រហមប្រវែង ៦០០០ ម៉ែត្រ លិចសាលារៀនចំនួន៣កន្លែង ឃុំសំរោងក្នុង លិចផ្ទះប្រជាពលរដ្ឋចំនួន ៥២ ខ្នង លិចសាលារៀនចំនួន ១ កន្លែង ឃុំព្រែកខ្ពប លិចផ្លូវប្រវែង ៣២០ ម៉ែត្រ លិចផ្ទះប្រជាពលរដ្ឋចំនួន ១៧០ ខ្នង និង ឃុំព្រែកហ្លួង លិចផ្លូវប្រវែង ២៩៥០ ម៉ែត្រ៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


