ព័ត៌មានជាតិ
តំណាងកម្មករ៖ ទោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក៏កម្ពុជាប្រឹងប្រែងតម្លើងប្រាក់ឈ្នួលកម្មករ
តំណាងកម្មករនិយោជិត និងជាប្រធានសហភាពសិទិ្ធកម្មករកម្ពុជាគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចសាកលធ្លាក់ចុះ តែរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើការតម្លើងប្រាក់ឈ្នួលកម្មករ និយោជិតសម្រាប់ឆ្នាំ ២០២៤។ លោក ក៏បានអំពាវនាវឱ្យកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាដល់សង្វាក់ផលិតភាពការងារផងដែរ។ នេះជាការគូសបញ្ជាក់របស់ លោក គឹម ចាន់សំណាង នៅ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក គឹម ចាន់សំណាង បានគូសបញ្ជាក់ថា«រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ ទោះសេដ្ឋកិច្ចធ្លាក់ចុះ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់»។
ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យកម្មករ និយោជិត បន្តខិតខំធ្វើការងារ ដើម្បីរក្សាសង្វាក់ផលិតភាពការងារឱ្យកាន់តែប្រសើរឡើង យល់ពីតម្លៃនៃការងារ ព្រោះបើកាលណាកម្មករ និយោជិតមិនខំប្រឹងធ្វើការ វានឹងអាចជះផលប៉ះពាល់ដល់ផលិតភាពការងារដល់ក្រុមហ៊ុន។
ប្រធានសហភាពសិទិ្ធកម្មករកម្ពុជារូបនេះបានបន្តថា « ពេលបានប្រាក់ឈ្នួលឡើងហើយ បើសិនជាយើងមិនសូវយកចិត្តទុកដាក់ចំពោះការងារទេ ក្រុមហ៊ុននិងអ្នកបញ្ជាទិញអាចកាត់បន្ថយការងារនិងសង្វាក់ផលិតកម្ម »។
តំណាងកម្មកររូបនេះ បានទទូចឱ្យម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃផ្ទះជួល ព្រោះប្រាក់ខែកម្មករនៅមានកម្រិតតិតតួចនៅឡើយទេ។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ ពោលគឺ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀងរវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈសំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនៅលើគណនីហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី២៨ខែកញ្ញាកន្លងទៅ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមកុំតម្លើងថ្លៃផ្ទះជួល ដើម្បីជាការរក្សា នូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់កម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។

តាមរយៈសំណេរលើគណនីហ្វេសប៊ុកដដែល សម្តេចធិបតី បានសន្យាថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជាការជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់កម្មករនិយោជិតដែលជួលបន្ទប់ផងដែរ៕
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


