បណ្ដោយ​ក្មួយស្ទូចត្រីលេង​ភ្លេចខ្លួន មួយភ្លែតហួសពេលបាត់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បណ្ដោយ​ក្មួយស្ទូចត្រីលេង​ភ្លេចខ្លួន មួយភ្លែតហួសពេលបាត់​

Published

on

ឪពុកម្ដាយ​បាន​ត្រឹម​គួក​ទ្រូង​ទ្រហោយំ​ ខណៈកូនប្រុស​ជាទីស្រលាញ់អាយុ៥ឆ្នាំបាន​លង់ទឹក​ត្រពាំង​ក្បែរ​ផ្ទះស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​សង្វេគ​។​

ហេតុការណ៍​នេះ បានកើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​កែវ​កាំភ្លើង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។

សមត្ថកិច្ច​បានឲ្យដឹងថា ​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ សៀក គីម​ហាក់ អាយុ​៥​ឆ្នាំ​។ អ៊ុំប្រុស​ក្មេងរង​គ្រោះ​បាន​ឲ្យ​ដឹងថា ជាការ​ធ្វេសប្រហែស​របស់គាត់​ដោយ​មិនបាន​មើល​ក្មួយ​ដិតដល់ ខណៈដែល​ដឹងថា ក្មួយ​ទៅ​ស្ទូច​ត្រី​លេង​នៅ​ត្រពាំង​ក្បែរ​ផ្ទះ​នោះដែរ លុះដល់​ដឹងខ្លួន​ហួសពេល​ទាំង​មិន​អាចជួយ​សង្គ្រោះបាន ព្រោះ​ផុត​ជីវិត​នៅ​ក្នុង​ទឹក​ត្រពាំង​ក្បែរ​ផ្ទះ​បាត់ទៅហើយ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នៃអធិការ​ស្រុក​បាន​សហការណ៍​ជាមួយ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ឃើញថា ក្មេងរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន និង​បាន​ប្រ​គល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖​ វីរៈ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ6 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ6 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ6 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services