ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពង្រឹងស្ថាប័ន មើលតួនាទីរចនាសម្ព័ន្ធ ហើយពិនិត្យមើលក្របខណ្ឌ តើមានខ្វះ ឬលើស? ហើយចាំសុំមន្ត្រីថែម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យពង្រឹងស្ថាប័ន មើលតួនាទីរចនាសម្ព័ន្ធ ហើយត្រូវពិនិត្យមើលក្របខណ្ឌ តើមានខ្វះ ឬលើស? មុននឹងស្នើសុំជ្រើសរើសមន្ត្រីរាជការបន្ថែម។ ការណែនាំនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេច បានផ្ដល់គោលការណ៍ឲ្យក្រសួងមុខងារសាធារណៈរួចហើយ ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីរាជការ នៅតាមក្រសួង-ស្ថាប័ននានា ដោយវាយតម្លៃឡើងវិញ។ ក្នុងនោះ មិនត្រូវជ្រើស រើសមន្ត្រីរាជការ ដោយផ្អែកលើឆ្នាំចាស់ឡើយ តែដល់ពេលត្រូវផ្អាកមួយរយៈ ដើម្បីវាយតម្លៃឡើងវិញ។
«ពង្រឹងស្ថាប័ន មើលតួនាទីរចនាសម្ព័ន្ធ ហើយពិនិត្យមើលក្របខណ្ឌ តើមានខ្វះ ឬលើស? ហើយចាំសុំមន្ត្រីថែម សន្សំថវិកា ជាជាងរើសមន្ត្រីថ្មី យកថវិកានេះបង្កើនលើកទឹកចិត្ត អ្នកដែលមានស្រាប់ល្អជាង»។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


