ព័ត៌មានជាតិ
កុមារីអាយុ ៩ឆ្នាំ ទូទាំងខេត្តកែប និងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដោយឥតបង់ថ្លៃ
កែប ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បើយោងតាមប្រសាសន៍របស់ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាដំណាក់ចង្អើរ ខេត្ត កែប។

លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ គឺដើម្បីសង្គ្រោះជីវិតពីសេចក្ដីស្លាប់ដែលបណ្ដាលមកពីជំងឺមហារីកមាត់ស្បូន វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺមានសារៈសំខាន់ណាស់សម្រាប់កុមារីព្រោះពួកគាត់មានបញ្ហាប្រឈមច្រើនដូចនេះវ៉ាក់សាំងនេះនិងជួយអោយកុមារីរួចផុតពីជំងឺដ៏កាចសាហាវនេះបាន។

ជាមួយគ្នានោះដែរ លោកស្រី គឹម ចន្នី អភិបាល រងខេត្តកែប បានណែនាំអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍសូមចូលរួម៖
១-សូមផ្សព្វផ្សាយដល់ អាណាព្យាបាលរបស់កុមារីអាយុ ៩ឆ្នាំទាំងអស់ ត្រូវនាំកូនស្រីមកទទួលវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា
២-សូមបន្តអប់រំ និងកៀរគរបងប្អូនប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្ថែម
៣-ករណីមានជំងឺរាតត្បាត ឬ ជំងឺមានលក្ខណៈបណ្ដុំច្រើន សូមធ្វើការរាយការណ៍ជាបន្ទាន់មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដើម្បីអន្តរាគមន៍។
៤-សូមផ្សព្វផ្សាយអោយប្រជាពលរដ្ឋមកទទួលសេវាពិនិត្យពិគ្រោះស្រាវជ្រាវរកជម្ងឺទឹកនោមផ្អែម និងជំងឺលើសឈាមតាមមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។

បើតាមរបាយការណ៍របស់លោក ឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឱ្យដឹងថា កុមារីក្នុងខេត្តកែប មានចំនួន ៤៩២នាក់ ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននេះ លោកបញ្ជាក់ថា ក្រសួងសុខាភិបាលបានសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន ដោយបានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) អង្កការសុខភាពពិភពលោក (WHO) អង្កការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្កការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI) បានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារអាយុ ៩ឆ្នាំ ក្នុងម្នាក់ទទួលបាន ១ដូស នៅទូទាំងប្រទេស ចំពោះការផ្តល់ថ្នាំបង្កាជំងឺមហារីកមាត់ស្បូននេះ ធ្វើនៅតាមសាលារៀនបឋមសិក្សា ភូមិ/ឃុំ ឬសហគមន៍ ហើយការផ្ដល់ថ្នាំបង្ការពេញមួយឆ្នាំវិញ គឺមាននៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ៕
ដោយ ៖ សឹង រ៉ាត់










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


