ព័ត៌មានជាតិ
លោក យ៉ាន់ ពិសិដ្ឋ រកចំណូលបាន ២៥០ដុល្លារ ក្នុងមួយថ្ងៃពីការចិញ្ចឹមបង្កង
លោក យ៉ាន់ ពិសិដ្ឋ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ អាចរកចំណូលបានពីការលក់បង្កងប្រមាណ ២៥០ ដុល្លារ ក្នុង មួយថ្ងៃ។ ម្ចាស់កសិដ្ឋានរូបនេះ គ្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ខណៈដែលបច្ចុប្បន្នកសិដ្ឋាននៅមានទំហំតូច មិនទាន់អាចផ្គត់ផ្គង់បានច្រើនឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ។

ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ ស្ថិតក្នុងខេត្តពោធិ៍សាត់ បានលើកឡើងថា បច្ចុប្បន្នទំហំផ្ទៃដីសម្រាប់ចិញ្ចឹមមានត្រឹមតែ កន្លះហិកតាប៉ុណ្ណោះ។ ដោយឡែកការចែកចាយបង្កងទៅលើទីផ្សារក្នុងស្រុក មិនទាន់មានទំហំធំនៅឡើយ។ ទោះបីជា យ៉ាងណា លោកបញ្ជាក់ថា មានការចែកចាយទៅកាន់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងនៅតាមតំបន់ជុំវិញកសិដ្ឋាន ផ្ទាល់តែម្ដង។
ថ្លែងប្រាប់កម្ពុជាថ្មី លោក យ៉ាន់ ពិសិដ្ឋ បានឱ្យដឹងថា លោកបានចាប់អាជីពនេះអស់រយៈពេល ២ឆ្នាំមកហើយ ដោយ រៀនពីអ្នកមានជំនាញ និងស្រាវជ្រាវដោយខ្លួនឯង។ សម្រាប់កសិដ្ឋានរបស់លោកផ្ទាល់ ការចិញ្ចឹមមានពីរប្រភេទ គឺ ចិញ្ចឹមនៅក្នុងអាង និងនៅក្នុងស្រះ។ បង្កងដែលលោកចិញ្ចឹមលក់ចេញទៅលើទីផ្សារមានតម្លៃពី ១៨ដុល្លារទៅ ២០ ដុល្លារ ក្នុងមួយគីឡូក្រាម (តម្លៃលក់ដុំ) និងលក់រាយមានតម្លៃពី ២០ដុល្លារ ទៅ ២៥ដុល្លារ។
លោក យ៉ាន់ ពិសិដ្ឋ លើកឡើងដូច្នេះថា «ចំណូលនេះមិនទាន់ទៀងទាត់នោះទេ ដោយមានការកើនឡើង ឬថយចុះទៅ តាមតម្រូវការ និងបរិមាណផលិតជាក់ស្ដែងផ្ទាល់»។ ទោះជាយ៉ាងណាក្ដី លោកមានចង់បំណងពង្រីកកសិដ្ឋាន ព្រោះ មានការកម្មង់ច្រើនហួសបរិមាណផលិត។
អ្នកជំនាញ បានលើកឡើងថា ការចិញ្ចឹមបង្កងអូស្រ្តាលី មិនលំបាកប៉ុន្មានទេ ប៉ុន្តែក៏មិនមែនជាការងាយស្រួលដែរ ព្រោះត្រូវការទុនជីកស្រះទុនធ្វើអាង ទុនសម្រាប់ទិញចំណី ដើម្បីចិញ្ចឹមបង្កងឱ្យឆាប់ធំធាត់ និងត្រូវអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះឱ្យបានត្រឹមត្រូវនោះ គឺប្រើពេលតែ ៣ខែ នឹងអាចប្រមូលផលបាន។
ម្ចាស់កសិដ្ឋាន បានលើកឡើងថា ប្រសិនបើពលរដ្ឋមានបំណងចង់ចាប់មុខរបរនេះ ដើម្បីចិញ្ចឹមជីវិត អាចរៀនសូត្របាន លោកនឹងផ្តល់នូវបច្ចេកទេសតាមរយៈបទពិសោធន៍ដែលបានឆ្លងកាត់កន្លងមក៕
អត្ថបទ៖ ផល ធារិត

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


