ព័ត៌មានជាតិ
រាជធានីភ្នំពេញមានអ្នកស្លាប់ និងរបួសដោយសារអគ្គិភ័យច្រើនជាងគេ
រាជធានីភ្នំពេញត្រូវបានគេមើលឃើញថា មានអ្នកស្លាប់ និងរងរបួសដោយសារគ្រោះអគ្គិភ័យច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តចំនួន៨ ដែលមានអ្នកស្លាប់ និងរបួសប្រមាណជិត៦០នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ០៧តុលានេះថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យកើតឡើងចំនួន៤៧២លើកបណ្តាលឱ្យឆេះផ្ទះ ចំនួន៥២៤ខ្នង តូបផ្សារ៧៩តូបឃ្លាំងទំនិញ៩កន្លែង អគាររដ្ឋបាល១១កន្លែងសាលារៀន១ខ្នង រោងចក្រសិប្បកម្ម៩កន្លែង ស្លាប់មនុស្ស២៥នាក់និងរងរបួស៣២នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជិត ៦០នាក់ ក្នុងនោះរាជធានីភ្នំពេញកើត ឡើងច្រើនជាងគេ ដោយមាន៨៩លើកឆេះផ្ទះ៨២ខ្នង តូបផ្សារ២៧ តូប រោងចក្រសិប្បកម្ម៤កន្លែង ស្លាប់មនុស្ស១២នាក់និងរបួស៧នាក់។ក្រៅពីនេះខេត្តកណ្តាលស្លាន់១នាក់ ខេត្តតាកែវ៣នាក់ស្វាយរៀង២នាក់ស្ទឹងត្រែង១នាក់ក្រចេះ១នាក់កំពង់ចាម ៣នាក់និងខេត្តព្រះសីហនុ២នាក់។
លោកបានបន្តទៀតថា ចំនួនករណីអគ្គិភ័យ៩ខែឆ្នាំនេះ ធៀបទៅនឹង៩ខែឆ្នាំ២០២២ ឃើញថា មានការកើនឡើង ដោយ៩ខែឆ្នាំមុន មានអគ្គិភ័យកើតឡើងចំនួនតែ ៣៥៧លើក ឆេះផ្ទះ៦១៧ខ្នង តូបផ្សារ៧៧តូបឃ្លាំងទំនិញ១៦កន្លែង សាលារៀន២ខ្នង រោងចក្រសិប្បកម្ម៩កន្លែងអគាររដ្ឋបាល២កន្លែងស្លាប់មនុស្ស១២នាក់និងរបួស៤៥នាក់។
បើតាមលោកឧត្តមសេនីយ៍ឯក នេត វ៉ាន់ថាប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់បានបញ្ជាក់្យដឹងថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ភាគរយ,ប្រើប្រាស់ភ្លើងចំនួន៣៨.២៤ភាគរយនិងក្ដាប់មិនបានចំនួន ២០.២១ភាគរយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


