ព័ត៌មានជាតិ
លោក ហាស់ សារ៉េត ចុះជួបពិនិត្យមើលវឌ្ឍនភាពនឹងសំណេះសំណាលជាមួយសហគមន៍កសិកម្មមានជ័យ
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ និងតាំងលក់ផលិតផលកសិកម្ម របស់សហគមន៍កសិកម្មមានជ័យ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទអមដំណើរដោយលោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ បានអញ្ជើញចុះជួប ពិនិត្យមើលការងារផលិកម្មនឹងប្រព័ន្ធខ្សែច្រវាក់ទីផ្សាររបស់សហគមន៍កសិកម្មមានជ័យ ស្ថិតនៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមផងដែរពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុកលោកនាយក អង្គការ Helfer អន្តរះជាតិនៅកម្ពុជា លោកលោស្រីតំណាងម្ចាស់ជុំនួយរបស់អង្គការ Helfer អន្តរជាតិអញ្ជើញមកពីសហរដ្ឋអាមេរិក អាជ្ញាធរមូលដ្ឋានឃុំ និងតំណាងនឹងសមាជិកសហគមន៍ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងដំណើរការផលិតកម្មនឹងទីផ្សាររបស់សងគមន៍កសិគមន៍មានជ័យ។

តាមការឲ្យដឹងពីប្រធានសហគមន៍កសិកម្មមានជ័យ បានលើកឡើងថា សហគមន៍មានមុខរបរជាចម្បងចំនួន៣គឺ ទី១.ផ្គត់ផ្គង់លក់សម្ភារៈកសិកម្មដល់សមាជិកសហគមន៍ដូចជាជីកសិកម្ម ថ្នាំកសិកម្ម គ្រាប់ពូជស្រូវ និងចំណីសត្វ ទី២.លក់ផលិតផលកសិកម្មរបស់សមាជិកសហគមន៍ដូចជា មាន់ស្រែ បន្លែសុវត្ថិភាព និងសម្ភារបរិភោគផ្សេងៗទៀត និងទី៣.ការធ្វើឥណទានកសិកម្មដល់សមាជិកសហគមន៍ ដែលមានកន្លែងទីផ្សាររបស់សហគមន៍មួយកន្លែងសម្រាប់ការលក់ដូរនូវផលិតផលកសិកម្មរបស់សមាជិកសហគមន៍ផលិតបាន និងជាកន្លែងប្រមូលផ្តុំផលិតផលកសិកម្មដែលសមាជិកសហគមន៍នានាផលិតបាន លក់ទៅកាន់ទីផ្សារ ក្រៅខេត្ត ដូចជានៅភ្នំពេញជាដើម។

នៅក្នុងពេលជួបជាមួយក្រុមប្រឹក្សាភិបាលសហគមន៍ អ្នកពាក់ព័ន្ធ លោក បានមានការចាប់អារម្មណ៍ខ្ពស់និងផ្តល់ការណែនាំថា ទី១.សហគមន៍ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការផលិតឲ្យមានគុណភាពល្អ និងមានផលិតផលលក់ជាអចិន្ត្រៃយ៍។ ទី២.សហគមន៍ត្រូវគិតគូរជាចម្បងនូវការផលិតផ្សារភ្ជាប់ទៅកាន់ទីផ្សារ ត្រូវយកចិត្តទុកដាក់ផលិតផលណាដែលមានតម្រូវការរបស់ទីផ្សារ ហើយពង្រីកការទំនាក់ទំនងទីផ្សារឲ្យកាប់តែទូលំទូលាយ។
ទី៣.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍនានា ចូលរួមលើកកម្ពស់និងគាំទ្រនូវចំណុចខ្វះខាតរបស់សហគមន៍ បន្ថែមដើម្បីឲ្យការអនុវត្តបន្តមានប្រសិទ្ធភាព។

ក្នុងនោះដែរ លោក ហាស់ សារ៉េតបានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ពាក់ព័ន្ធបន្តយកចិត្តទុកដាក់គាំទ្រដល់ដំណើរការអនុវត្តរបស់សហគមន៍ដទៃទៀត នូវសកម្មភាពមុខរបរ និងរកយន្តការឲ្យការអនុវត្តបានកាន់តែល្អប្រសើរឡើងថែមទៀត។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះ លោក រួម ជាមួយ លោក ចាន់ រ៉ាន់អភិបាលរងខេត្ត ព្រៃវែង បាន បន្តជួបសូសុខទុក នឹងសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្ត នឹងបានចែកជូន ឧបករណ៍សទូងជាជូរ ចំនួន 16 គ្រឿង ដល់សហគមន៍ ផលិតគ្រាប់ស្រូវ ដើម្បីយកទៅប្រើប្រាស់ ក្នុងការលើកកម្ពស់ការផលិតកម្មគ្រាប់ពូជស្រូវរបស់សហគមន៍ នានានៅក្នុងខេត្តព្រៃវែង៕
ដោយ ៖ សៅគ្រី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន