កីឡា
លោក សំហេង បុរស ជួបសំណេះសំណាលសមាជិកប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញជួបសំណេះសំណាលជាមួយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសមាជិកប្រតិបត្តិលើការងារសហព័ន្ធ កាលពីល្ងាចថ្ងៃទី១៧កុម្ភៈ នៅអគ្គនាយកដ្ឋានកីឡាក្នុងពហុកីឡដ្ឋានជាតិ។

កិច្ចពិភាក្សា ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្មក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា ជាពិសេសការជ្រើសរើសកីឡាករ-កីឡាការិនីអត្តពល កម្មឆ្នើមរបស់ខ្លួន។


ក្រោយពីបញ្ចប់ការពិភាក្សាលោក សំហេង បុរស ក៏បន្តដំណើរទស្សនាការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីអត្តពលកម្មទាំងអស់លើទីលាន ក្នុងទីលានបាល់ទាត់ត្រៀមចូលក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ មុនចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា២០២១ នឹងចាប់ផ្ដើមជានៅថ្ងៃទី២០កុម្ភៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


