ព័ត៌មានជាតិ
ការពារព្រៃឈើជាង ២០ ឆ្នាំ អង្គការសម្ព័ន្ធមិត្តសត្វព្រៃច្រានចោលគម្រោងរេដបូកជួរភ្នំក្រវាញអនុវត្តគ្មានការយល់ព្រមពីសហគមន៍មូលដ្ឋាន
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានច្រានចោលការលើកឡើងដែលថា ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គ្មានការយល់ព្រមពីជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋាន។
អង្គការដែលធ្វើការលើកិច្ចចូលរួមការពារព្រៃឈើដោយមានការគាំទ្រពីក្រសួងបរិស្ថានបានលើកឡើងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ ចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១២ អង្គការបានជួយសម្រួលដល់ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមក្នុងឃុំចំនួន ១៤ ស្ថិតនៅតំបន់ជួរភ្នំក្រវាញ។
ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមដែលបច្ចុប្បន្នហៅថា «ដំណើរការដើម្បីទទួលបានកិច្ចព្រមព្រៀងដោយសេរីជាមុននិងមានព័ត៌មានគ្រប់គ្រាន់» នៅអំឡុងពេលនោះ ដំណើរការនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ទន្ទឹមនេះគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក៏មិនទាន់បានចាប់ផ្តើមនៅឡើយដែរ។
ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមទាំងមូល ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់និងមានការយល់ព្រមយ៉ាងពេញលេញ ពីជនជាតិដើមភាគតិចនិងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន ១៤ ។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួន ១២ ២៤៨ កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ ០១បប រួមជាមួយនឹងក្រសួងរៀបចំដែនដី។
ជាលទ្ធផលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៩៩៩ ប័ណ្ណត្រូវបានចេញជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួន ៧ ២៤៩ ប័ណ្ណទៀតត្រូវបានរំពឹងថានឹងចេញជូននៅឆ្នាំ២០២៤ ខាងមុខ ។
ទាក់ទងទៅនឹងជ្រលងភ្នំឆាយអារ៉ែង ទីតាំងគ្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគេរំពឹងថានឹងជន់លិចភូមិចំនួន ៦ ក្នុងចំណោមភូមិសរុបចំនួន ៨ នៅឆាយអារ៉ែង គឺមានតែភូមិចំនួន ២ ប៉ុណ្ណោះដែលត្រូវបានវាស់វែងដោយក្រសួងរៀបចំដែនដី ស្របតាមបទបញ្ជាលេខ ០១បប។ ក្រោយមកទៀត គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះត្រូវបានបោះបង់និងបញ្ឈប់នៅ ឆ្នាំ២០១៥ ហើយដំណើរការចុះបញ្ជីដីថ្មីត្រូវចាប់ផ្តើមក្នុងភូមិចំនួន ៦ នៅឆាយអារ៉ែង។
ថ្មីៗនេះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំពិធីអបអរសាទរគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជង។
នៅក្នុងពិធីដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អាជ្ញាធរខេត្តកោះកុងរួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ អាជ្ញាធរខេត្តបានប្រកាសថា ការចុះបញ្ជីដីធ្លីសម្រាប់ភូមិទាំង ៦ នៅតំបន់ឆាយអារ៉ែងនឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៤ គឺជាការប្រកាសដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចូលរួមយ៉ាងសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គការមួយដែលកំពុងធ្វើការចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយផ្តល់នូវព័ត៌មានយ៉ាងលម្អិតឆ្លើយតបទៅនឹងការចោទរបស់ពួកគាត់។
ផ្អែកលើការចោទប្រកាន់ខាងលើនេះ វេរ៉ា (Verra) ដែលជាស្ថាប័នប្រើប្រាស់ស្តង់ដារអន្តរជាតិដើម្បីធ្វើការបញ្ជាក់លើគម្រោងរេដបូក បានបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ជាក់កាបូន (VERs) ជូនគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រហូតទាល់តែមានការរកឃើញទៅលើការត្រួតពិនិត្យគុណភាពស្របទៅតាមលក្ខខណ្ឌដែលគេពេញចិត្ត។
ការត្រួតពិនិត្យគុណភាពត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ ហើយបានបន្សល់នូវសំណួរបច្ចេកទេសមួយចំនួនដែលត្រូវឆ្លើយតប។
យើងខ្ញុំជឿជាក់ថា ការស្រាវជ្រាវនឹងបង្ហាញថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងគឺជាការផ្ដួចផ្ដើមគំនិតផ្នែកអភិរក្ស ប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន ។ យើងខ្ញុំក៏បានស្នើសុំឱ្យការត្រួតពិនិត្យមានភាពគ្រប់ជ្រុងជ្រោយ ដោយសូមរួមបញ្ចូលទាំងផលវិជ្ជមានដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានផ្តល់ជូនសហគមន៍និងព្រៃឈើផងដែរ ។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្របពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងកំពុងអភិរក្សព្រៃឈើនិងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ គម្រោងនេះក៏គាំទ្រឱ្យមានការគោរពនិងការពារសិទ្ធិមនុស្សផងដែរ។
បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រជាពលរដ្ឋចំនួន ៣ ៩៥៧ គ្រួសារ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងរួមមាន៖ អណ្តូងទឹកចំនួន ៩៤ កន្លែង ប្រព័ន្ធចែកចាយទឹកប្រវែង ៧ ៨០០ ម៉ែត្រ សាលារៀន ស្ពាន អាហារូបករណ៍ និង ៥០៩ គ្រួសារ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
-គ្រួសារចំនួន ៣៣២ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍ជីផាត
-គ្រួសារចំនួន ១៥៦ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង
-គ្រួសារចំនួន ២៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិឆាយលូក
-គ្រួសារចំនួន ២៥៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិសុវណ្ណាបៃតង
-សិស្សអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៦ រូប នៅទីក្រុងភ្នំពេញ
-អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៤ កន្លែង
-សាលារៀនចំនួន ២ ខ្នង
-សាង់សង់ផ្លូវថ្មីប្រវែង ១១ ០០០ ម៉ែត្រ
-ជួសជុលផ្លូវប្រវែង ១៧ ០០០ ម៉ែត្រ
-ប្រព័ន្ធលូចំនួន ៣៤ កន្លែង
-ស្ពានចំនួន ១ កន្លែង
-បង្គន់អនាម័យចំនួន ៧៧ កន្លែង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល