Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តបើកប្រាក់បៀវត្សខែតុលា និងប្រាក់ឧបត្ថម្ភដល់មន្ត្រី នាពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រមទាំងបើកប្រាក់បៀវត្សប្រចាំខែតុលា តែមួយលើកឱ្យបានដល់មន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ តុលា ២០២៣ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា៖ «គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣»។

ទន្ទឹមនេះ ត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។ ដោយឡែក ការបើកផ្ដល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ បានណែនាំឱ្យអនុវត្តតាមនីតិវិធីបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈ សង្ឃឹមថា ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន ក៏ដូចជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គភាពពាក់ព័ន្ធចូលរួមសហការ អនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពតាមការគួរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម