ព័ត៌មានជាតិ
លោក សៀក សុជាតិ ប្រាប់សមត្ថកិច្ចជួយសម្រួលការឆ្លងកាត់របស់ពលករតាមព្រំដែន នាឱកាសបុណ្យភ្ជុំបិណ្ឌ
លោក សៀក សុជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន បានប្រាប់ឱ្យសមត្ថកិច្ចតាមច្រកទ្វារព្រំដែនត្រូវខិតខំសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការណែនាំនេះ គ្រាដែលលោក ដឹកនាំកិច្ចត្រួតពិនិត្យការចេញ-ចូលរបស់ពលករខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែតុលា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យមើលដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏ដូចជាការពង្រឹងលើការងារតាមព្រំដែន។ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ទទួលបន្ទុកខេត្តទាំងបីនេះ បានណែនាំដល់កម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែន ដោយត្រូវសហការឱ្យជិតស្និទ្ធិជាមួយប្រទេសជិតខាង សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលឆ្លងកាត់ព្រំដែន អាចធ្វើដំណើរបានងាយស្រួល មានសុវត្ថិភាព ជាពិសេសក្នុងឱកាសពលករវិលត្រឡប់មកស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

លោក សៀក សុជាតិ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវបើកច្រកទ្វារព្រំដែនផ្លូវការទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរ បានឆាប់រហ័ស និងទាន់ពេលវេលា។ អនុប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ ក៏បានជំរុញឱ្យបង្កើតក្រុមការងារមួយ ដើម្បីប្រចាំការនៅតាមច្រកទ្វារព្រំដែន ដោយត្រូវបង្ហាញលេខទូរស័ព្ទសម្រាប់ឱ្យប្រជាពលរដ្ឋអាចទាក់ទងផ្តល់ព័ត៌មានផ្សេងៗ ក្នុងបំណងជួយសម្របសម្រួល អន្តរាគមន៍ និងដោះស្រាយបញ្ហាជូនពួកគាត់ផងដែរ។
គួរជម្រាបថា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅតាមព្រំដែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដឹកនាំគណៈកម្មការចំពោះកិច្ចមួយលើការត្រួតពិនិត្យ និងដោះស្រាយបាតុភាពផ្សេងៗរាល់ការចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែន។ សេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែនរបស់កម្ពុជា។

គណៈកម្មការចំពោះកិច្ចនេះ ត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាប្រធាន លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានប្រចាំការ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន និងប្រធានអង្គភាពជំនាញមួយចំនួនទៀត រួមទាំងអភិបាលខេត្តជាប់ព្រំដែនផង ជាសមាជិក។
គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចតាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមរបស់ពលករខ្មែរក្នុងការចេញចូល និងឆ្លងកាត់ព្រំដែន ហើយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញចូលរបស់ពលករខ្មែរឱ្យបានត្រឹមត្រូវ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


