ព័ត៌មានជាតិ
សិង្ហបុរី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ មុខជំនាញដល់យុវជនសហព័ន្ធកម្ពុជា
នៅក្នុងឆ្នាំសិក្សា២០២៤ នេះ ប្រទេសសិង្ហបុរី បានផ្ដល់ឱកាសជាថ្មីដល់និស្សិត និងបេក្ខជនដែលជាសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

បើយោងតាម ស.ស.យ.ក រាជធានីភ្នំពេញ សាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ជាមន្ត្រីរាជការដែលកំពុងបម្រើការនៅតាមក្រសួង-ស្ថាប័ន ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍចំណេះដឹង ដើម្បីជាទុនបន្ថែមក្នុងការចូលរួមបម្រើសង្គមជាតិ។
ក្នុងសេចក្ដីជូនដំណឹងដដែលនោះបានឲ្យដឹងថា សាលាបានផ្តល់មុខជំនាញមួយចំនួនដល់សិស្សនិស្សិតដូចជា៖ រដ្ឋបាលសាធារណៈ (Master in Public Administration – MPA) ដែលសិក្សារយៈពេល ១ឆ្នាំ, គោលនយោបាយសាធារណៈ (Master in Public Policy – MPP) សិក្សារយៈ ២ឆ្នាំ និងកិច្ចការអន្តរជាតិ (Master in International Affair – MIA) រយៈពេលសិក្សា ២ឆ្នាំ ដូចគ្នា។ មួយវិញទៀត បេក្ខជនដែលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវតែ ជាមន្ត្រីរាជការពេញសិទ្ធិកំពុងបំពេញការងារក្នុងក្រប ខណ្ឌសាធារណ, មានសញ្ជាតិខ្មែរ, មានសញ្ញាប័ត្រយ៉ាងតិចថ្នាក់បរិញ្ញាបត្រ បូករួមបទពិសោធន៍ការងារ។

ជាក់ស្ដែង នៅពេលបេក្ខជន ប្រឡងជាប់អាហារូបករណ៍ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ថ្លៃកម្មវិធីសិក្សា, ប្រាក់អាហារូបករណ៍ និង សំបុត្រយន្តហោះទៅមក ( ពេលចេញដំណើរ និងពេលបញ្ចប់ការសិក្សា)ផងដែរ។
ហេតុដូចនេះ បេក្ខជន ឬជាមន្ត្រីរាជការដែលមានបំណងចង់ដាក់ពាក្យសុំអាហារូបករណ៍អាចត្រៀមលក្ខណៈមួយចំនួនដូចដែលខាងសាលាបានតម្រូវ ឲ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


