Connect with us

ព័ត៌មានជាតិ

លោក​ឃួ​ង ស្រេង ៖​ ការ​វិនិយោគ​របស់​ចិន​លើ​ការសាងសង់​ផ្សា​របោះ​ដុំ​អាស៊ាន អន្តរជាតិ ជា​ផ្សារបោះ​ដុំ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​លើកឡើងថា​ ​ការវិនិយោគ​របស់​ចិន​លើ​ការសាងសង់​ផ្សា​របោះ​ដុំ​អាស៊ាន អន្តរជាតិ ឬ​ហៅថា​ផ្សារ​ដើម​គរ​ថ្មី​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះៗ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល ដែលមាន​ស្តង់​លក់ដូរ​ចំនួន​៦០០០​ស្តង់ គឺជា​ផ្សា​របោះ​ដុំ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​បែបនេះ​របស់​លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១២​តុលា​នេះ ខណៈ​លោក និង​លោក​Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​រួមគ្នា​ទៅពិនិត្យ​មើល​ពី​វឌ្ឍនភាព​សំណង់​ផ្សា​របោះ​ដុំ​អាស៊ាន​.​អន្តរជាតិ ឬ​ហៅថា​ផ្សារ​ដើម​គរ​ថ្មី​នេះ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះៗ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លោក​ឃួ​ង ស្រេង បាន​ថ្លែង​ថា នេះ​ជា​ការ​វិនិយោគ​សាងសង់​ទីផ្សារ​ដ៏​មា​ន​សក្ដានុពល​ដែល​រាជធានី​ភ្នំពេញ​ចង់បាន​។​ ក្រោយពី​ទទួល​បាន​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦។ ការសាងសង់​ក៏​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០២២​លើ​ផ្ទៃដី​ជាង​២០​ហិកតា​ដោយ​សមាគម​អភិវឌ្ឍ​ន៏​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី ប្រទេស​ចិន។

លោក​អភិបាល​បន្ត​ថា ផ្សារ​នេះ​ក៏​នឹង​ជួយ​រំលែក​បងប្អូន​អាជីវករ​ពីលើ​ផ្លូវ​ព្រះ​មុនី​រ៉េត ផ្សារ​ដើម​គរ​ដែល​បង្ក​ឲ្យ បាត់​សណ្តាប់ធ្នាប់​។ លោក​ឃួ​ង ស្រេង ថ្លែង​ទៀតថា ​ទីតាំង​ផ្សា​របោះ​ដុំ​នេះ​ស្ថិត​លើ​ដង​វិថី​ឈ្នះៗ​ជា​ចំណុចកណ្តាល​នៃ​ការ​ចែកចាយ​ទំនិញ ហើយ​ប្រទេសជិតខាង​ពិសេស​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​អាច​យក​ទំនិញ​របស់ខ្លួន​មក​បង្ហាញ និង​លក់​នៅ​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​។ សម្រាប់​បងប្អូន​អាជីវករ​ដែលមាន​បំណង​មក​លក់ ដូរ​នៅ​ទី​នេះ អាចដាក់​ពាក្យ​មក​ក្រុមហ៊ុន​នឹងមិន​យក​ថ្លៃ​ស្តង់​រយៈ​ពេល​២​ឆ្នាំ​។

លោក​អគ្គរដ្ឋទូត​Wang Wen Tian បាន​អបអរសាទរ​ចំពោះ​គម្រោង​វិនិយោគ​ផ្សា​របោះ​ដុំ​ដ៏​ធំ​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា នេះ​ជា​ការ​បង្ហាញ ឲ្យ​ឃើញ​ពី​ចំណងមិត្តភាព សាមគ្គីភាព​នឹង​កិច្ច​សហប្រតិបត្តិការ​នៃ​យុទ្ធសាស្ត្រ ត្បូង​ពេជ្រ​កម្ពុជា​ចិន​ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។

លោក​ឯកអគ្គរដ្ឋទូត​បន្ត​ទៀត​ថា លោក​រីករាយ​ពេល​បានឃើញ​ពី​ការយកចិត្តទុកដាក់​នឹង​គាំទ្រ លើ​គម្រោង​របស់​ចិន​នៅ​រាជធានី​ភ្នំពេញ ហើយ​ស្ថានទូត​ចិន នឹង​បន្ត​កិច្ចសហការ​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​ការ​ជំរុញ​វិនិយោគិន របស់​ចិន​មក​វិនិយោគ​នៅ​កម្ពុជា និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែ​ច្រើន​ថែមទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម