ព័ត៌មានជាតិ
បងប្អូនរស់នៅខណ្ឌ បឹងកេងកង ចំការមន ច្បារអំពៅ មកស្គាល់ក្រុមហ៊ុនដឹកសំរាមថ្មីឲ្យហើយ
ភ្នំពេញ៖ ក្រុមហ៊ុនដែលមានលក្ខណះអន្តរជាតិចំនួន ៣ នឹងចេញប្រតិបត្តិការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ។
ក្រុមហ៊ុនទាំង៣ខាងលើរួមមាន ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។
អនុវត្តទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃ ក្រុមហ៊ុនទាំង ០៣ ត្រូវបានបែងចែកតាមតំបន់ចំនួន០៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖
តំបន់ទី១៖ មាន ០៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER/GAEA។
តំបន់ទី២៖ មាន០៥ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន ម៉ិស៊ូដា គ្រុប (Mizuda Group Co., Ltd ) ។
តំបន់ទី៣៖ មាន០៤ខណ្ឌ គឺ ៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃដោយក្រុមហ៊ុន Cintri (Cambodia) / Everbright (China)។
តាមរយៈការដេញលោកអភិបាលរាជធានីឃួង ស្រេង ក៏បានផ្តាំផ្ញើអោយប្រតិបត្តិការក្រុមហ៊ុនទាំង ៣ ប្រតិបត្តិកាល ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមតំបន់ របស់ខ្លួន ឱ្យបានល្អ ហើយខណ្ឌទាំង១៤ក៏ត្រូវសហការជាក្រុមហ៊ុនអោយបានល្អផងដែរ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ធ្វើការញ៉ែក វេចខ្ចប់ទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមការកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត មានអនាម័យ និងបរិស្ថានល្អ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះអ្នកដែលចោលសម្រាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទាំង០៣ បានចាប់ផ្តើមដំណើរការកិច្ចការរបស់ខ្លួនដោយរលូន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល