ព័ត៌មានជាតិ
ថវិកាជាង ៥,៥ លានដុល្លារគ្រោងចំណាយលើការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងចំណាយថវិកាប្រមាណជាង ៥,៥ លានដុល្លារ ទៅលើការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំរូបនេះបានបន្តថា ថវិកាជាង ៥,៥ លានដុល្លារ នឹងត្រូវចំណាយលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ។
ការចំណាយទៅលើដំណើរការប្រឡងនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនដោយសារចំនួនបេក្ខជនចុះឈ្មោះចូលរួមប្រឡងកើនឡើងជាង១ម៉ឺននាក់ដោយមានបេក្ខជនចុះឈ្មោះ សរុប ១៣ ម៉ឺននាក់ (១៣៧ ៤១៣) ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨ ៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥ ៥៤៣បន្ទប់ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។
ការប្រឡងបាក់ឌុបនៅឆ្នាំនេះក្រសួងនឹងរៀបចំនៅថ្ងៃទី ០៦ ខែវិច្ឆិកា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


