Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅក្នុងទឹកស្រែ សង្ស័យជាករណីឃាតកម្មគឹតទុកជាមុន

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែចំណុចខាងត្បូងស្ពានភ្នំតុបហៅស្ពានរាគអាចម៍ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A ​ ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ អាង សួ ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវក៏យកដៃទៅចាប់ទាញស្រាប់តែឃើញដៃសពជនរងគ្រោះ ផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។ ក្រោយមកទៀតលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរឹតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែងដើមកខាងស្តាំ១កន្លែងនិងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងទៀតថា សពមិនស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថា ស្រី អាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡាក្នុងនោះសមត្ថកិច្ចនៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១និងកូនកាំបិតចុងស្រួច។ បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញគឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនុំ ប្លន់យកទ្រព្យសម្បតិ្តឬជាករណីស្នេហាត្រីកោណនោះឡើយ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតករដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះយកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន។ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះសូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផងដែរ៕

អត្ថបទ៖វ៉ាន់ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម