ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន ITE ប្រទេសសិង្ហបុរី និងស្នើឱ្យបង្កើនកិច្ចសហការបណ្ដុះបណ្ដាលនៅកម្ពុជាបន្ថែម
សិង្ហបុរី ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE (Institute of Technical Education) ដើម្បីលើកកម្ពស់គុណភាព និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ITE របស់សិង្ហបុរី បានផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា។

សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិទ្យាស្ថាន ITE បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពគ្រូបង្គោលផ្នែក TVET និងមន្ត្រីគ្រប់គ្រងនៅតាមវិទ្យាស្ថានមួយចំនួនទៀតរបស់កម្ពុជា ដោយផ្តោតលើវិធីសាស្ត្របង្រៀន វិធីសាស្ត្រក្នុងការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាលឱ្យកាន់តែមានភាពជឿនលឿន និងឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម នៃវិស័យឯកជននៅកម្ពុជា។

នាឱកាសទស្សនកិច្ចនោះដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន ITE បង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើផ្នែកផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាខែវិច្ឆិកាខាងមុខនេះ៕







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


