ព័ត៌មានជាតិ
រដ្ឋបាលស្រុកទឹកឈូ រៀបចំទូកត្រៀមប្រណាំងដើមខែវិច្ឆិកាខាងមុខ
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំមន្រ្តីសាលាស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីលើករាសីប្រោសព្រំដល់ទូកង ទឹកឈូសែនជ័យ ដើម្បីដាក់ទៅក្នុងទីលានហ្វឹកហាត់ ត្រៀមចូលរួមប្រណាំងអបអរ ក្នុងពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពត កាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា បើមិនមានការប្រែប្រួលនោះទេ រដ្ឋបាលខេត្តកំពត បានសម្រេចជ្រើសរើសយកថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីប្រារព្ធពិធីប្រណាំងទូកង ខ្នាតប្រពៃណីនិងធ្វើឡើងនៅតាមបណ្ដោយឆ្នេរព្រែកកំពង់បាយ នៅមុខសាលា ខេត្តកំពតចាស់តែម្តង។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងទៀតថា នៅខេត្តកំពត ត្រូវរៀបចំឱ្យព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីឱ្យធំជាងមុន ដើម្បីទាក់ទាញយកភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តកំពត កាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណូលដល់ប្រតិបត្តិករ នៅក្នុងពិធីព្រឹត្តិការណ៍មួយនេះ និងបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗ កម្សាន្តឱ្យសប្បាយបានច្រើន។
រដ្ឋបាលខេត្តកំពត បានរៀបចំធ្វើការប្រណាំងទូកងខ្នាតប្រពៃណីនេះចំនួន ២លើក រួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូកង ខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ ហើយសម្រាប់ឆ្នាំនេះរដ្ឋបាលខេត្តធ្វើការប្រណាំងទូកង ខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនេះនិងមានព្រឹត្តិការណ៍ប្រគុំតន្ត្រី ហើយនិងមានការបាញ់កាំជ្រួច តាំងពិព័រណ៍ ភូមិមួយ ផលិតផលមួយនៅក្នុងពិធីប្រណាំងទូកចំនួន២ថ្ងៃនេះផងដែរ។
អត្ថបទ៖ សឹង រ៉ាត់


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


