Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជនកាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចង់ឃើញបែបនេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។   

សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា វិស័យឯកជន និងរដ្ឋ គឺជាដៃគូ មិនមែនជាសត្រូវនោះទេ ហើយសម្ដេចចង់ឃើញ ភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែត្រូវបានពង្រឹងបន្ថែមទៀត។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា «អញ្ចឹងវិស័យឯកជន និងរដ្ឋ គឺជាដៃគូ មិនមែនជាសត្រូវទេ ហើយក្នុងវិស័យសុខាភិបាល ក្នុងវិស័យអប់រំ គ្រប់វិស័យទាំងអស់ រដ្ឋជាដៃគូ ហើយខ្ញុំចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជាដៃគូនេះ មិនមែនគ្រាន់តែរួមគិត ហើយលើកសំណើនោះទេ តែត្រូវរួមធ្វើផង ​និងរួមទទួលខុសត្រូវផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សេដ្ឋកិច្ច២២ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

សន្តិសុខសង្គម៦ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ២០ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

Sokha Hotels

ព័ត៌មានពេញនិយម