ព័ត៌មានជាតិ
អាល្លឺម៉ង់ នឹងបន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី២៤ ខែតុលានេះ បានជួបពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាទីស្តីការក្រសួង។

ក្នុងនោះភាគីអាល្លឺម៉ង់ បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ជាមួយក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួនដែលបានជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនិងទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់ជំនាញស្តង់ដារដែលមានការទទួលស្គាល់ពីទីផ្សារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិតភាពការងារខ្ពស់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ពីគម្រោងបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខដើម្បីអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះ អាចមានជំនាញជាក់លាក់ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារទទួលស្គាល់។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានស្នើឱ្យអាល្លឺម៉ង់បន្ត និងបង្កើនកិច្ចសហប្រតិបត្តិការលើការវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀតដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


