ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចាត់វិធានការចំពោះការកាប់ទន្ទ្រានដីដោយខុសច្បាប់
នៅក្នុងពិធីចែកវិញ្ញាបនបត្រអចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣៦៥ ក្បាលដីកាលពីថ្ងៃទី ២៦ តុលានៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវហាមឃាត់ដាច់ខាត់ត្រូវអនុវត្តទៅតាមច្បាប់ ចំពោះអ្នកទន្ទ្រានកាន់កាប់ដីធ្លីតាមបែបអនាធិបតេយ្យ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានកសាងឡើងក្នុងឃុំថាឡា ដែលស្ថិតក្រោមសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរ។
លោកអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ចាប់ពីពេលដែលទទួលបានបណ្ណកម្មសិទ្ធិនេះតទៅ ពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ដោយគ្មាននណាម្នាក់អាចមករំលោភបំពានបានឡើយ។
ប្រជាពលរដ្ឋធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីធ្លីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីធ្លីនេះ ប្រសើរជាងយកដីទៅលក់ដែលអាចទទួលផលបានតែម្ដង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានតែដឹងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។
លោកប្រធានមន្ទីរបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលទាំងនេះគឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរ និង ក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។
សូមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ០១បបក្នុងទូទាំងខេត្តស្ទឹងត្រែងរហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន២៧ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១០ វាស់វែងសរុបបាន១៥,៧៨១ក្បាលដី ចេញបណ្ណកម្មសិទ្ធិបាន១៣,៨៤៨ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន១៣,១៩៩ បណ្ណ នៅសល់ចំនួន ៦៤៩ បណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


