Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ រាជ​រដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនអាណត្តិ​មកហើយ ដើម្បីធានាដល់ការលើកតម្កើងសមត្ថភាព ប្រសិទ្ធភាព និងគុណភាព នៅក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើកិច្ចការជាច្រើនរួចមកហើយ។ ប៉ុន្តែនូវមានចំណុចដែលត្រូវធ្វើបន្តទៀត ដើម្បីពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ «គ្មានរូបមន្តមួយណា ដែលថាដាក់ហើយចប់សម្រាប់ ៥០ឆ្នាំនោះទេ ទាល់តែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ បានន័យថា វិញ្ញាសារនៅដដែល បានដំណោះស្រាយនៅដដែល»។ នេះជាការលើកឡើងបន្ថែមពីសម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា «ប៉ុន្តែដរាបណា ជីវិតកាន់កើន ជីវភាពរស់នៅកាន់តែកើន ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែកើន ការច្នៃប្រឌិត និងការកែលម្អ នៅក្នុងការបម្រើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅ និងការប្រែប្រួលនៃសង្គមជាតិ»។

ដូច្នេះហើយ ត្រូវទាមទារឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើទំនើបកម្ម និងវិវត្តជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណុចនេះ គឺរាជរដ្ឋាភិបាល​ បានខិតខំធ្វើជាច្រើនអាណត្តិមកហើយ។ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧ ចាត់ទុកបញ្ហារដ្ឋបាលសាធារណៈនេះ ជាវិធានការគន្លឹះទីមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម