Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៦រូប មានសមត្ថភាពប្រើភាសាអន្តរជាតិលើសពី២ភាសា

បានផុស

នៅ

ក្រសួងការបរទេស ជាស្ថាប័នទទួលបន្ទុកកិច្ចការបរទេស និងការធានាដល់កិច្ចទំនាក់ទំនងការទូតរវាងកម្ពុជា និងបណ្ដាប្រទេសនានានៅលើពិភពលោក។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, សមត្ថភាព ចំណេះជំនាញ និងបទពិសោធថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ត្រូវបានចាត់ទុកជាអាទិភាព ដោយក្នុងនោះ ជំនាញភាសាអន្តរជាតិ ក៏ត្រូវទាមទារជាចាំបាច់ ដើម្បីជាស្ពានក្នុងទំនាក់ទំនងការទូត។ ជាការកត់សម្គាល់ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយចំនួន បានសិក្សា និងអាចប្រើប្រាស់ភាសាអន្តរជាតិលើសពី២ភាសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អាចប្រើប្រាស់ភាសាបរទេសចំនួន២ គឺភាសាអង់គ្លេស និងបារាំង។ ចំណែក មន្ត្រីជាន់ខ្ពស់ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការបរទេស ដែលអាចប្រើប្រាស់ភាសាអន្តរជាតិចាប់ពី៣ភាសាឡើង មានលោក ចែម វិឌ្យ៉ា ជារដ្ឋលេខាធិការក្រសួងការបរទេស អាចប្រើប្រាស់ភាសាអន្តរជាតិរហូតដល់៥ភាសា ដូចជា ភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអេស្បាញ។ ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ លោក ចែម វីឌ្យ៉ា ត្រូវបានលោកប្រមុខការទូតកម្ពុជា ប្រគល់ភារកិច្ចឱ្យដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។

លោកស្រី សឿង រដ្ឋចាវី ដែលជាមន្ត្រីការទូតជាន់ខ្ពស់ មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ក្រៅពីភាសា ខ្មែរ ជាភាសាកំណើត លោកស្រី អាចប្រើភាសាអន្តរជាតិផ្សេងទៀតចំនួន៤ភាសា គឺភាសាអង់គ្លេស​ បារាំង រុស្ស៊ី និងអេស្បាញ និងលោក លឹម វិសាល ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ចេះ៣ភាសា គឺអង់គ្លេស ជប៉ុន ចិន។

រីឯ មន្ត្រីការទូតជាន់ខ្ពស់ចំនួន២រូបទៀត គឺលោករដ្ឋលេខាធិការ កាន់ ផារិទ្ធ និងលោកអនុរដ្ឋលេខាធិការ ចាយ ណាវុធ ក៏អាចប្រើប្រាស់បាន៣ភាសាដែរ គឺភាសាអង់គ្លេស បារាំង និងជប៉ុន។ ដោយឡែក លោក ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ដែលទើបតែងតាំងថ្មី ក្នុងនីតិកាលថ្មីនេះ អាចប្រើភាសាអន្តរជាតិប្រមាណ១០ភាសាឯណោះ មានជាអាទិ៍ អង់គ្លេស បារាំង ថៃ ឡាវ វៀតណាម ឥណ្ឌា ស្រីលង្កា ភូមា ចិន រួមទាំងបាលី-សំស្ក្រឹត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម