ព័ត៌មានជាតិ
ទូតអូស្ត្រាលី ប្ដេជ្ញារិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនបន្ថែមនូវការអភិវឌ្ឍជាតិកម្ពុជា
លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងប្តេជ្ញារិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនបន្ថែមនូវការអភិវឌ្ឍជាតិកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួប ដែលលោក សុខ ចិន្តាសោភា ប្រមុខការបរទេសកម្ពុជា អនុញ្ញាតឱ្យទូតអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម ដែលទើបផ្សព្វផ្សាយ នាថ្ងៃចន្ទទី៣០ ខែតុលានេះ។

ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំ និងបានពិភាក្សាអំពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ភាគីទាំងពីរ ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងក្រសួងការ បរទេសទាំងពីរ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណជាថ្មីចំពោះការគាំទ្រ និងការបន្តផ្ដល់ ជំនួយដ៏ថ្លៃថ្លារបស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អប់រំ និងសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងប្តេជ្ញារិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការដើម្បីពន្លឿបន្ថែមនូវការអភិវឌ្ឍជាតិកម្ពុជា។

ក្នុងវិស័យកសិកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ការសម្ពោធពូជស្រូវ ក្រអូបថ្មី “ចំប៉ីស ៧០” ដែលបានដាក់ឈ្មោះដោយ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី កាលពីឆ្នាំមុន។
ក្នុងវិស័យអប់រំភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សរួមទាំង ការកសាងសមត្ថភាពរបស់មន្ត្រីការទូតកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ ជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីនៅភ្នំពញ។

លោក សុខ ចិន្ដាសោភា បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


