ព័ត៌មានជាតិ
កម្ពុជា ចូលរួមកម្មវិធី សប្ដាហ៍ពិភពលោក ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ នៅកាណាដា
បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួម “ពិធីបើកសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ” (3ème edition de la Semaine mondiale de la Francophonie scientifique) ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងគេបិច ប្រទេសកាណាដា។ នេះបើតាមការផ្ដល់ដំណឹងពី ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ នៃសប្ដាហ៍ពិភពលោកលើកទី៣ ស្ដីពី ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រនេះ បណ្ឌិតរដ្ឋលេខាធិការ អ៊ុម រម្យណី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងក្របខណ្ឌ នៃគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល រដ្ឋាភិបាលកម្ពុជាបានរៀបចំធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការអភិវឌ្ឍ និងដំណើរការ នៃការធ្វើកំណែទម្រង់ឌីជីថលនៅកម្ពុជា ដោយមានទស្សនៈវិស័យច្បាស់លាស់។

ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់ដោយផ្ដោតលើចំណុចអាទិភាពចំនួន ៨ រួមមាន៖ ១. កំណែទម្រង់សាលារៀន ២. ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ៣. ការអប់រំឌីជីថល ៤. ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. ការលើកកម្ពស់សុខភាពសិក្សា ៦. ការអភិវឌ្ឍយុវជនសម្រាប់ជំនាញសតវត្សទី២១ ៧. ការបង្កើតមជ្ឈមណ្ឌលស្ដង់ដារខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សា និង ៨. ការអភិវឌ្ឍសមត្ថភាព និងស្ថាប័ន។ ជាពិសេស ក្រសួងនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតឧត្តមសិក្សា ដោយបានដាក់ឱ្យអនុវត្តសកម្មភាពសំខាន់ៗ បន្ថែមជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ បណ្ឌិតរដ្ឋលេខាធិការ តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើអំពីតួនាទី និងការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) ក្នុងការបន្តចូលរួមអភិវឌ្ឍការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តិទៅក្រោមការសហការរៀបចំរវាង ទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) និងរដ្ឋាភិបាល នៃទីក្រុងគេបិច និងមានការចូលរួមពីសំណាក់ លោក François Legault នាយករដ្ឋមន្ត្រី នៃទីក្រុងគេបិច (Premier Ministre de Québec) លោកស្រី Pascale Déry រដ្ឋមន្ត្រីអប់រំឧត្តមសិក្សា នៃទីក្រុងគេបិច (Ministre de l’Enseignement Supérieur du Québec) លោក Sorin Mihai Cimpeanu ប្រធានទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Président de l’AUF) លោក Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (Recteur de l’AUF) រដ្ឋមន្ត្រីអប់រំ និងការស្រាវជ្រាវនៃប្រទេសនិយាយភាសាបារាំង ប្រតិភូអម និងភ្ញៀវកិត្តិយមួយចំនួនទៀត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


