Connect with us

ព័ត៌មានជាតិ

គណៈមេប្រយោគ​ទូទាំង​ប្រទេស ប្រជុំជាមួយ​​អភិបាលរាជធានី-ខេត្ត ត្រៀមការ​ប្រឡង​ទុតិយភូមិ

បានផុស

នៅ

នៅថ្ងៃទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ​​​បើកកិច្ចប្រជុំ ជាមួយ​អភិបាល អភិបាលរង​នៃគណៈអភិបាល រាជធានី-ខេត្ត ទាំង​២៥ ស្ដីពី​ការ​រក្សា​ហឹប​វិញ្ញាសា​ប្រឡង ការ​រៀប​ចំ​សន្តិសុខ សុវត្ថិភាព​ នៅ​តាម​មណ្ឌល​សំណេរ ​នៃ​រាជធានី-ខេត្ត​នីមួយ​ៗ ដែល​​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង៖ ០៦ វិច្ឆិកា​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​នេះ ក៏មាន​ការ​ចូលរួម​ពី​សំណាក់​ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ​អាជ្ញាធរ​ដែនដី និង​កង​កម្លាំង​ប្រដាប់​អាវុធ តំណាង​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ ដើម្បី​បង្ហាញ​ពី​យន្តការ ​នៃ​​ការ​ប្រឡង និង​ស្នើ​សុំ​កិច្ច​សហការ​ពី​សំណាក់​អាជ្ញាធរ​ទាំង ២៥​រាជធានី-ខេត្ត ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​សំណេរ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន។

ក្រសួងអប់រំ យុវជន និងកីឡា​ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលផ្តល់ការទំនុកបំរុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង។

គិតមកត្រឹមម៉ោង ០៩:៥០ ព្រឹកនេះ ហឹបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ សំដៅទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរដល់ ប្រធានគណៈមេប្រយោគ​ទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពតាមផ្លូវក្នុងការបំពេញបេសកកម្មដឹកជញ្ជូនវិញ្ញាសាទៅកាន់បណ្ដាខេត្តនានា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ កើនឡើងជាងឆ្នាំមុន ៩ ២៧៧ នាក់ ដោយមានស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់ ស្រី ៤៨ ៤៨៩ នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប ២៩ ៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤ ១២៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៣៩៩ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ២១ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៥ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៧ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម