ព័ត៌មានជាតិ
កាច់សោរ ក ម៉ូតូគេបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
តាមរបាយការណ៍ពីសមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដាក់ឃាត់ខ្លួនកាលពីវេលាម៉ោង០១និង០០នាទីយប់រំលងអាធ្រាត្រនាថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ខណៈដែលកម្លាំងជំនាញនៃអធិការក្រុងកំពុងធ្វើការល្បាតក្នុងភូមិសាស្ត្រក្នុងក្រុងបាត់ដំបង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់ធា វិសាល ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីអំពើលួច។

ប្រភពខាងលើបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលពាក្យបណ្តឹង កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ពីជនរងគ្រោះឈ្មោះរ៉ាយ ស្រីល័ក្ខ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុង ខេត្តបាត់ដំបង)ថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ)នៅភូមិសង្កាត់ខាងលើ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យខាងលើនៅ ចំពោះមុខ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាបានលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ក្នុងនោះសម្ភារៈដកហូតរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៩ពាក់ស្លាកលេខបាត់ដំបង1AF.7092។ម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


