Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​កើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយ​ថ្ងៃ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរកើនឡើងពី ២៦០០​នាក់ ទៅ ៣២០០នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជា នាពេលនេះ មានកំណើនមធ្យម ដោយភាគច្រើន មកពីតំបន់អាស៊ាន និងចិន។ ដោយក្នុងនោះ ភ្ញៀវចម្រុះជាតិសាសន៍​មកពីតំបន់អាស៊ាន មានប្រមាណ ៧៥ភាគរយ និងពីតំបន់អឺរ៉ុបមានចំនួន ២៥ភាគរយ។

អ្នកនាំពាក្យអាកាសចរស៊ីស៊ីវិល រំពឹងថា ចំនួនជើងហោះហើរនឹងកើនដល់៤២ជើង ក្នុងមួយថ្ងៃ (ទ្វេទិស) នៅរដូវរងា (Winter) ២០២៣ នេះ។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៧ កំពុងដំណើរការហោះហើរ រួមមាន ក្រុមហ៊ុន Cambodia Ankor Air, ក្រុមហ៊ុន Thai AirAsia, ក្រុមហ៊ុន Bangkok Airways, ក្រុមហ៊ុន Thai Smile Airways, ក្រុមហ៊ុន Singapore Airlines , ក្រុមហ៊ុន Vietnam Airlines និងក្រុមហ៊ុន Lao Airlines។

បន្ថែមលើនេះ លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អាកាសចរស៊ីវិល សង្ឃឹមថា ក្រុមហ៊ុនហោះហើរ នឹងមានការ​កើនឡើងដល់ ៩-១០ ក្រុមហ៊ុន នៅក្នុងរដូវកាល Winter ក្នុងសប្តាហ៍បន្តបន្ទាប់ខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានដាក់ឱ្យដំណើរ​ការជាផ្លូវការ រយៈពេល ២០ថ្ងៃហើយ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែតុលាមក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០​ម៉ែត្រ លើទុនវិនិយោគ ១,១ពាន់លានដុល្លារ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេក​វិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខ​ដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាព​ទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួល​អ្នកដំណើរដល់ ១០លាននាក់​ក្នុងមួយឆ្នាំ ហើយដំណាក់​កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់​នៅក្នុងមួយឆ្នាំ។

តាមការគ្រោងទុក អាកាសយានដ្ឋាននេះ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតី​ភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ព្រឹកស្អែក សម្ដេចនាយករដ្ឋមន្ត្រី បន្តចុះជួបកម្មកររោងចក្រជាលើកទី៩

ព័ត៌មានជាតិ២៥ នាទី មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្ដីពីការកសាងសមត្ថភាពលើភាពជា​អ្នកដឹកនាំ ប្រកបដោយបរិវត្តកម្ម

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

បង្ហាញមុខជនសង្ស័យម្នាក់ ដែលបាញ់សម្លាប់ DJ​ ខណៈពេល​ផ្សាយ​ផ្ទាល់​នៅ ​ហ្វីលីពីន

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អភិបាលក្រុងមួយរូបនៅអាមេរិក សម្លាប់ខ្លួន ព្រោះបែកធ្លាយរូបភាពតែងខ្លួនជាស្ត្រី

ព័ត៌មានជាតិ៤៧ នាទី មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រំលឹកមន្ត្រីអត្រានុកូលដ្ឋាន គប្បីផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានហ្មត់ចត់

Sokha Hotels

ព័ត៌មានពេញនិយម