ព័ត៌មានជាតិ
ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១ពាន់លានយ៉េន សម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ទូទាំងប្រទេសដែលមានតម្លៃជាទឹកប្រាក់ ១,៣៣៨ លានយ៉េន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈគម្រោងនៃជំនួយឥតសំណងនេះ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ចំនួន ៩៤ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ នឹងត្រូវបានសាងសង់ដើម្បីដាក់អោយដំណើរការជាប្រព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ស្ថានីយទាំងនេះមានសមត្ថភាពខ្ពស់ក្នុងការចាប់យកទិន្នន័យពីផ្កាយរណប (GNSS) ដែលជំនួយអោយការកំណត់ទីតាំងមានសុក្រិតភាពខ្ពស់ រួមជាមួយការបញ្ជូនព័ត៌មានទៅកាន់អ្នកប្រើប្រាស់។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេវាកម្មរដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លី និងប្រតិបត្តិការដីធ្លី ក៏ដូចជាការធ្វើឌីជីថលនៅក្នុងវិស័យព័ត៌មានភូមិសាស្ត្រ។

ក្រៅពីហិរញ្ញប្បទានឥតសំណង ដាច់ដោយឡែកតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស ចៃកាបានកំពុងសហការក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចាប់តាំងពីឆ្នាំ២០២១មក។ ជាមួយគ្នានេះ គម្រោងផ្ទាល់បានផ្តោតទៅលើចំណុចសំខាន់ៗ រួមមាន៖
១.ការបង្កើតស្ថានីយ CORS ចំនួន៥ទីតាំង និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងដំណាក់កាលសាកល្បង។
២.ធ្វើប្រតិបត្តិការ និងតំហែទាំលើប្រព័ន្ធ CORS ។
៣.ការជំរុញ និងលើកកម្ពស់ការប្រើប្រាស់ CORS ក្នុងអន្តរវិស័យ ។
ភាគីជប៉ុនជឿជាក់ថា ក្រោមជំនួយឥតសំណងដែលបានចុះហត្ថលេខានេះ រួមជាមួយគម្រោងសហប្រតិបត្តិការបច្ចេកទេស នឹងរួមចំណែកដល់ការពង្រីកការប្រើប្រាស់ទិន្នន័យ CORS នៅក្នុងប្រទេសកម្ពុជាបានយ៉ាងទូលំទូលាយ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


