Connect with us

ព័ត៌មានជាតិ

អភិបាលរង​រាជធានី​ និង​ប្រធាន​ក្រុមប្រឹក្សា​ដឹកនាំ​មន្ត្រី​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​វិមានឯករាជ្យ

បានផុស

នៅ

ភ្នំពេញ ​៖ នៅ​មួយ​ថ្ងៃមុន នៃ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ពោល​គឺ​នៅ​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា តែងមាន​ការរៀបចំ ឱ្យមាន​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មកពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ នៅ​មណ្ឌប​ព្រះ​បរម​រូប​ក្បែរ​វិមានឯករាជ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នា​ល្ងាច​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​កើត ឆែ អភិបាលរង​រាជធានី តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានឯករាជ្យ អញ្ជើញ​ទៅ​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​” នៅ​មណ្ឌប សួនច្បារ​ខាងកើត​វិមានឯករាជ្យ និង​បាន​បន្តដំណើរ​អញ្ជើញ​ទៅ​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​សិលាចារឹក ព្រះរាជ​បណ្តាំ នៅ​សួន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​” មុខ​ព្រះបរមរាជវាំង​។

គួរ​រំលឹកថា ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គឺជា​ខួប​៧០​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំងស្រុង​ចេញពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ដ៏​ក្លៀវក្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ​។ ដូចនឹង​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ ដើម្បី​រំលឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ នៃ​ការដណ្តើម​បានមក​វិញ​នូវ​សិទ្ធិសេរីភាព និង​ភាពជា​ម្ចាស់​ទឹកដី​នៃ​ប្រទេស​កម្ពុជា ពិធី​អបអរសាទរ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​កងរំពង នៅលើ​បរិវេណ​វិមានឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ ទីតាំង​និមិត្ត​រូបការ​ដណ្តើមបាន​ឯករាជ្យ​។

ពិធី​អបអរសាទរ​រំលឹក​ខួប​នៃ​ការ​ដណ្តើមបាន​ឯករាជ្យ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​កងរំពង​ក្រោម​រាជាធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។

ការ​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ ធ្វើឡើង​ដើម្បី​រលឹក​នឹក​ដល់​គុណូបការៈ និង​វីរភាព​ដ៏​ធំធេង​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច និង​បូជា​អស់កម្លាំង​ព្រះកាយពល បញ្ញាញាណ ក្នុងការ​ដណ្តើម​ឯករាជ្យ​ពី​ប្រទេស​បារាំង ហើយ​ពិធី​នេះ ក្រៅតែពី​ក្នុង​រាជធានី​ភ្នំពេញ នៅតាម​បណ្តា​ខេត្ត​នានា​ក៏មាន​ការរៀបចំ​ពិធី​អបអរសាទរ​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ នៃ​ការដណ្តើម​បានមក​វិញ​នូវ​សិទ្ធិសេរីភាព និង​ភាពជា​ម្ចាស់​ទឹកដី​របស់​ប្រជាជាតិ​កម្ពុជា​នេះ​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម