ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ធ្វើសិក្ខាសាលាគាំទ្រការចាប់ផ្តើមអាជីវកម្មដល់SME នៅកម្ពុជា
កម្ពុជា និងជប៉ុន បានរៀបចំសិក្ខាសាលាក្រោមប្រធានបទគាំទ្រការចាប់ផ្តើមអាជីវកម្មដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្រៀន និងវាយតម្លៃ ព្រមទាំងមើលពីសមត្ថភាពដែលអាចផ្តល់ប្រាក់កម្ចីដល់ពួកគេ។ សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ SME Bank Cambodia។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីមេរៀនការវាយតម្លៃចំពោះអាជីវកម្ម Start-up បែបណាដែលអាចទទួលបានកម្ចី និងមានទីតាំងច្បាស់លាស់ ព្រមទាំងផែនការត្រឹមត្រូវ។ កម្មវិធីក៏មានការចូលរួមពីមន្ត្រី SME Bank Cambodia និងតេជោ Start-up ផងដែរ។
លោក លឹម អូន អគ្គនាយកសហគ្រាសធុនតូច និងមធ្យម (SME Bank) បានមើលឃើញថា សេដ្ឋកិច្ចនៅកម្ពុជា និងពិភពលោកបច្ចុប្បន្ននេះ ហាក់មានស្ថានភាពធ្ងន់ធ្ងរជាងពីមុន ដោយសារវិបត្តិកូវីដ-១៩ផង និងជម្លោះនៅមជ្ឈឹមបូព៌ាផង ប៉ុន្តែ នៅក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន និងទាមទារឱ្យមានការគ្រប់គ្រង និងប្រយ័ត្នឱ្យបានល្អផង។ បញ្ហាទាំងនេះហើយ បានធ្វើឱ្យអាជីកម្មមួយចំនួនជួបបញ្ហា និងឈានដល់ការបិទអាជីវកម្មចោលក៏មាន។ លោកបន្តថា សម្រាប់ការផ្តល់ប្រាក់កម្ចី ជាទូទៅក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្ម (Start-up) អាចធ្វើការខ្ចីប្រាក់បានសម្រាប់អាជីវកម្មរបស់ខ្លួនបាន គឺជាក្រុមហ៊ុនមានគម្រោងអាជីវកម្មរបស់ខ្លួនច្បាស់លាស់ រឹងមាំ និងមានលទ្ធភាពអាចសងប្រាក់ត្រឡប់មកវិញដល់ធនាគារបាន។

កាលពីខែមិថុនា ឆ្នាំ២០២៣នេះ ជប៉ុនបានចុះ MOU ជាមួយ SME Bank Cambodia រួចមកហើយលើការបណ្តុះបណ្តាលធនធានមនុស្សរយៈពេល២ឆ្នាំ។ ជាមួយគ្នានោះក៏បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលលើកទី១រួចហើយដែរក្រោមប្រធានបទ ការគ្រប់គ្រង ហើយសិក្ខាសាលាថ្ងៃនេះ គឺជាសិក្ខាសាលាទី២បន្ទាប់ពីចុះ MOU ទាក់ទងជាមួយនឹងការគាំទ្រដល់ក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្ម (Start-up Business)។ សម្រាប់ទស្សនវិស័យនាពេលអនាគត កម្ពុជា និងជប៉ុន ក៏គ្រោងនឹងរៀបចំសិក្ខាសាលា៣លើកបន្ថែមទៀត ដែលនឹងរៀបចំនៅកម្ពុជាផង និងនៅជប៉ុនផង។

លោក Hidetaka Tabata នាយកផ្នែកសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៅក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន បានលើកឡើងថា ការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម គឺជាតួនាទីសំខាន់មួយសម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ តាមរយៈសិក្ខាសាលានេះ ក្រៅពីទទួលបានចំណេះដឹងឆ្លើយតបនឹងម្ចាស់អាជីវកម្ម ក៏បានពង្រីកលទ្ធភាពនៃការផ្តល់ជំនួយសហប្រតិបត្តិការជាមួយធនាគារឯកជនផងដែរ។
លោក Hidetaka Tabata ថាភាគច្រើនក្រុមហ៊ុនខ្នាតតូច ឬ មធ្យមនៅកម្ពុជា មិនបានចុះបញ្ជីត្រឹមត្រូវ មិនមានរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកក្នុងការផ្តល់កម្ចី ហើយទោះបីជាអាចខ្ចីបានទាមទារទ្រព្យបញ្ចាំ និងការប្រាក់ខ្ពស់។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោករំពឹងថា តាមរយៈសិក្ខាសាលានេះមន្ត្រីរបស់ SME Bank Cambodia អាចស្វែងរកអ្វីមួយដែលថ្មី និងងាយស្រួលដើម្បីផ្តល់កម្ចីដល់សហគ្រាសធន់តូច និងមធ្យមរបស់កម្ពុជា ដើម្បីអាចជួយដល់សេដ្ឋកិច្ចកម្ពុជាផង៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


