ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍកោះនរា មកដល់ពេលនេះចាយវិនិយោគអស់ជាង ៣០០ លានដុល្លារ
បើតាមការបញ្ជាក់ពីអ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញខ្ទង់ចំណាយលើការវិនិយោគអភិវឌ្ឍកោះនរាមកដល់ពេលនេះអស់ជាង ៣០០ លានដុល្លារ និងគ្រោងចាយខ្ទង់រយលានដុល្លារទៀតលើការអភិវឌ្ឍទាំងមូល។

ថ្លែងក្នុងពិធីសម្ពោធស្ពានកោះនរា អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបង្ហាញពីកញ្ចប់ចំណាយដើម្បីរៀបចំអភិវឌ្ឍកោះនរាជាទីក្រុងឆ្លាតវ័យ Smart City លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ការសាងសង់ប៉េតុងច្រាំងទន្លេ ប្រព័ន្ធលូក្រោមដី អំពូលភ្លើងប្រភេទសូឡា ប្រព័ន្ធកាមេរ៉ា ផ្លូវ សួនច្បារ ការសាងសង់ស្ថានីយទឹកស្អាត ជាពិសេសស្ពានភ្ជាប់ពីកោះពេជ្រមកកោះនរា និងហេដ្ឋារចនាមស្ព័ន្ធរូបវន្តជាច្រើនទៀត។
អ្នកឧកញ៉ាថា គ្រាន់តែចំណាយលើប្រាក់បៀវត្សកម្មករ វិស្វករជាង ៥០០ នាក់ ក្នុងមួយខែអស់ជាង ៣០ ម៉ឺនដុល្លារ និងតម្រូវការកំលាំងកម្មករប្រមាណ ១២០០ នាក់ ដែលត្រូវការចំណាយលើប្រាក់បៀរវត្សប្រហែល ៥០ ម៉ឺនដុល្លារក្នុងមួយខែ។ បើតាមអ្នកឧកញ៉ា ការចំណាយមកដល់ពេលនេះអស់ជាង ៣០០ លានដុល្លារ និងការអភិវឌ្ឍគ្រោងចំណាយខ្ទង់រយលានដុល្លារទៀត។

ការចាប់ផ្តើមអភិវឌ្ឍទីក្រុងរណបកោះនរា ក្នុងអំឡុងពេលផ្ទុះកូវីដ ១៩ ដែលប៉ះពាល់ដំណើរការអភិវឌ្ឍ ប៉ុន្តែដោយសារមានវិធានការគ្រប់គ្រងការរាលដាលនិងយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង នាំឲ្យដំណើរការអភិវឌ្ឍប្រព្រឹត្តិទៅតាមផែនការ ជាពិសេសការស្ពានកោះនរាដែលសាងសង់សម្រេចបានមុនផែនការ។
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា តាមរយៈស្ពានតភ្ជាប់ពីកោះនរាមកកោះពេជ្រ បានកាត់បន្ថយនិងសម្រួលការធ្វើដំណើររបស់ពលរដ្ឋបានយ៉ាងច្រើន។ អ្នកឧកញ៉ាបានលើកពីចរាចរណ៍ធ្វើដំណើរពីវិមានឯករាជ្យមកវត្តនិរោធន៍ក្នុងខណ្ឌច្បារអំពៅ ដែលមុនបើកឲ្យប្រើប្រាស់ស្ពានតភ្ជាប់កោះពេជ្រមកកោះនរាបណ្តោះអាសន្ន ការធ្វើដំណើរទៅមកតំបន់ទាំងពីរដោយសារមានការកកស្ទះត្រូវចាយពេលពី ១ ម៉ោង ទៅ ២ ម៉ោងក្នុងចម្ងាយផ្លូវតែជាង ៥ គីឡូម៉ែត្រ។
អ្នកឧកញ៉ាបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងរណបកោះនរានឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ដោយត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដោយមិនរាប់បញ្ចូលការសាងសង់អគារនោះទេ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


